Messi នាំ​មុខ​គេ​សម្រាប់​​បេក្ខភាព​ស្បែក​ជើង​​​មាស​របស់​ទ្វីប​អឺរ៉ុប​

  • 2017-04-26 00:55:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

២គ្រាប់​របស់​ Lionel Messi ទល់​នឹង​ Real Madrid មិន​ត្រឹម​តែ​ជួយ​ឲ្យ​ Barcelona ឈ្នះ​ការ​ប្រកួត​ប៉ុណ្ណោះទេ តែ​ក៏​បាន​ធ្វើ​ឲ្យ​រូប​គេ​ឈរ​កំពូល​តារាង​ជា​អ្នក​ស៊ុត​បញ្ចូល​ទី​ច្រើន​ជាង​គេ​នៅ​ទ្វីប​អឺរ៉ុប​រដូវ​​កាល​នេះ។

Lionel Messi

រាប់​ទាំង​២​គ្រាប់​នោះ​​ ខ្សែ​ប្រយុទ្ធ​ឆ្នើម​ Barcelona មាន​៣១​គ្រាប់​ លើ​ Bas Dost ​លេង​ឲ្យ​ Sporting CP នៃ​លីគ​កំពូល​ព័រទុយហ្គាល់​ដែល​ឈរ​លេខ​ពីរ​មាន​២៨​គ្រាប់​ ខណៈ​លេខ​បី​​គឺ Aubameyang  របស់​ Borussia Dortmund នៃ​លីគ​កំពូល​អាល្លឺម៉ង់​មាន​២៧​គ្រាប់។

គួរ​រម្លឹក​ថា​ ១​គ្រាប់​នៅ​លីគ​ La Liga ត្រូវ​​ផ្ដល់​ឲ្យ​ ២,០​ពិន្ទុ​ ដូច្នេះ​ Messi ពេល​នេះ​មាន ៦២​ពិន្ទុ​ ដោយ​ឡែក Edinson Cavani ក៏​រក​បាន​៣១​គ្រាប់​ដូចគ្នា​ប៉ុន្តែ​ដោយ​សារ​លីគ​កំពូល​បារាំង​ទទួល​បាន​ត្រឹម១,៥​ពិន្ទុ​ប៉ុណ្ណោះ​ សម្រាប់​ការ​ស៊ុត​ចូល​មួយ​គ្រាប់​ដូច្នេះ​ខ្សែ​ប្រយុទ្ធ PSG រូប​នេះ​ទើប​តែ​បាន ៤៦,៥​ពិន្ទុ​ ឈរ​លេខ​១០​ក្នុង​តារាង​ Top Scorer នៅ​ទ្វីប​អឺរ៉ុប។

Bas Dost ​លេង​ឲ្យ​ Sporting CP

ក្រៅ​ពី​ជា​ Top Scorer នៅ​ទ្វីប​អឺរ៉ុប​ Messi ក៏​ជា​ Top Scorer នៅ​ La Liga ជាមួយ​នឹង​គ្រាប់​បាល់​បញ្ចូល​ទី ៣១​គ្រាប់ និង​ជា Top Scorer នៅ UEFA Champions League ក្រោយ​ស៊ុត​បាន​១១​គ្រាប់៕

តារាង Top Scorer នៅអឺរ៉ុប

ប្រភព៖ Sport English   ប្រែ​សម្រួល៖ វីរ័ត្ន