កម្មវិធី​ថ្មី​ ជួយ​អ្នក​ពូកែ​​ថត​រូប​ក្រៀម​ក្រោះ​ កែ​រូប​ទៅ​ជា​ចេះ​ញញឹម​ស្រស់​ស្អាត​បាន! [Free]

  • 2017-04-26 02:27:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជឿជាក់​ថា​មនុស្ស​ជា​ច្រើន​ ពេល​ថត​រូប​ Selfie ម្ដង​ៗ អ្នក​ខ្លះ​មិន​សូវ​ចេះ​ញញឹម​ទេ ហើយ​ខ្លះ​ទៀត​គឺ​បង្ហាញ​មុខ​មាត់​បែប​លក្ខណៈ​ក្រៀម​ក្រោះ​តែ​ម្ដង​។ អស់​បារម្ភ​បច្ចេកវិទ្យា​ថ្មី​នៃ​កម្មវិធី FaceApp ដែល​បង្កើត​ឡើង​ដោយ​ក្រុមហ៊ុន​ Wireless Lab OOO បាន​បញ្ចូល​នូវ​មុខងារ​ពិសេស​ អាច​ផ្លាស់​ប្ដូរ​រូប​ថត​នៃ​មុខ​មនុស្ស​ដែល​មិន​ញញឹម ទៅ​ជា​ចេះ​ញញឹម​ចេញ​ធ្មេញ​ស​ស្អាត​បែប​ធម្មជាតិ​ថែម​ទៀត​ផង​។

កម្មវិធី​ទំហំ 35.5MB មួយ​នេះ បាន​បើក​ដំណើរការ​ទាំង​នៅ​លើ​ប្រព័ន្ធ iOS និង​ Android ។​ មុខងារ​ពិសេសៗ បន្ថែម​ទៀត​រួម​មាន​ការ​ប្តូរ​មុខ​មនុស្ស​ពី​ក្មេង​ទៅ​ចាស់ ពី​ភេទ​មួយ​ទៅ​ភេទ​មួយ និង​ពី​មុខ​ចាស់​មក​ក្មេង​ស្រស់​ស្អាត​វិញ​បាន ស្រដៀង​ទៅ​នឹង​កម្មវិធី​មួយ​ចំនួន​ពី​មុន​ដែរ​។​

ដើម្បី​ទាញ​យក​សម្រាប់ iOS និង​ Android

អត្ថបទ៖ ប៊ុណ្ណារ៉ា