​ដឹង​តម្លៃ​ Galaxy Note 7 ដែល​នឹង​ដាក់​លក់​​ម្ដង​ទៀត​ហើយ

  • 2017-04-26 02:33:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​របាយការណ៍​ចេញ​ផ្សាយ​ដោយ​សារព័ត៌មាន​កូរ៉េ​ខាង​ត្បូង​ឲ្យ​ដឹង​ថា​ Galaxy Note 7 ដែល​បាន​ជួសជុល​ថ្ម​រួច​លែង​មាន​បញ្ហា​ដូច​មុន​នឹង​មាន​ដាក់​លក់​នៅ​​កូរ៉េ​ខាងត្បូង​ក្នុង​ខែ​មិថុនា​ខាង​មុខ​នេះ។

តម្លៃ​របស់​ Note 7 លើក​នេះ​គឺ​​ ៧ សែន​វ៉ុន​ (ប្រហែល​ ៦២០ ដុល្លារ) ធៀប​នឹង​តម្លៃ​ពេល​ចេញ​លក់​ដំបូង​គឺ​​ដល់​ទៅ​ ៩៨៨ ៩០០ វ៉ុន​ឯណោះ (ប្រហែល​ ៨៧៥ ដុល្លារ)។ គេ​មិន​អាច​ដឹង​ច្បាស់​ឡើយ​ថា​Galaxy Note 7 ក្នុង​ទីផ្សារ​ដទៃ​ទៀត​នឹង​មាន​តម្លៃ​ប៉ុន្មាន​ ប៉ុន្តែ​រំពឹង​ថា​នឹង​មាន​ការ​បញ្ចុះ​តម្លៃ​ដូច​នៅ​កូរ៉េ​ខាង​ត្បូង​ដែរ។

បញ្ជាក់​ថា​ Galaxy Note 7 ដែល​ចេញ​លក់​លើក​នេះ​អាច​នឹង​មាន​ទំហំ​ថ្ម​តូច​ជាង​មុន​​ដោយ​មាន​​ចន្លោះ​ពី​ ៣០០០ – ៣២០០ mAh ដោយ​ពី​មុន​មាន​ទំហំ​ ៣៥០០ mAh។ ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង​នឹង​មាន​លក់​ Note 7 ​ប្រហែល​ ៣ សែន​គ្រឿង​​ដោយ​ទំនង​នឹង​ប្ដូរ​ឈ្មោះ​ទៅ​ជា​ Galaxy Note 7R៕​​​​​

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ សុខហេង