នឹក​ចង់​សើច​! ​រឿង​កំប្លែង​មួយ​កាល ​TONO មកញ៉ាំ​បាយ​មុខ​អង្គរ

  • 2017-04-26 04:18:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រៅ​ពី​ទទួល​​បាន​ការ​ស្វាគមន៍​និង​ភាព​ស្មោះ​ត្រង់ ព្រម​ទាំង​បាន​សាក​ម្ហូប​ដ៏​មាន​ឱជារស​ឆ្ងាញ់​​​របស់​បងប្អូន​ខ្មែរ​រួច​មក​​ តារា​ចម្រៀង​រ៉ក់​ TONO បាន​រំលឹក​រឿង​កំប្លែង​មួយ ដែល​គ្រប់​គ្នា​អស់​សំណើច​និង​ហួស​ចិត្ត នៅ​ក្នុង​សន្និសីទ​ស្រាបៀ Anchor Beach Carnival 2017។​​​ ដំណាល​នៃ​រឿង​កំប្លែង​នោះ​គឺ​ថា​៖

លោក​ថា​​ចុះ​​មក​ដល់​ប្រលាន​យន្ត​ហោះ​សៀមរាប​ភ្លាម​ គឺ​តម្រង់​ទៅ​អង្គរវត្ត​។ ដល់​ភ្លាម​ឃ្លាន​បាយ​ ក៏​ឈប់​ញ៉ាំ​នៅ​មុខ​អង្គរ​សិន​។ ម្ហូប​មាន​ច្រើន​មុខ​មែន​ទែន​​ដូចជា​ ប្រហុក​អាំង​ ត្រីអាំង​ ម្ជូរ​ត្រី​ក្តាត​ តែ​ទាំង​អស់​នេះ​លោក​អាច​ញ៉ាំ​បាន​។ ប្លែក​តែ​ម្យ៉ាង​កំពុង​តែ​ញ៉ាំ​បណ្ដើរ​មាន​ អ្នក​បង​ស្រី​​ម្នាក់​មក​សួរ​ថា៖

បង​ស្រី​​ម្នាក់៖ TONO ញ៉ាំ​តែ​ក្រូច​ឆ្មារ​ទេ?

TONO នឹក​ក្នុង​ចិត្ត​មួយ​ភ្លែត​ថា​ល្ងាច​ឡើង​ច្រៀង​ផង បើ​បាន​ដាក់​ទឹក​តែ​ក្រូច​ឆ្មា​ប្រហែល​បាន​ជ្រះ​ក​ ​ក៏​តប​ទៅ​វិញ​ថា​៖ ចឹង​សុំ​យក​ទាំង​អស់​គ្នា​តែ​ហ្មង​ទៅ​។

មួយ​សន្ទុះ​ក្រោយ​មក​​អ្នក​លក់​ក៏​យក​ផ្លែ​ដូង​ឲ្យ​ម្នាក់​មួយ​ៗ លោក​និង​ក្រុម​ The Dust ស្រលាំងកាំង​និង​ឆ្ងល់​ថា​នៅ​ខ្មែរ​ តែ​ក្រូច​ឆ្មា​ គេ​ផឹក​ដូង​នឹង​មែន​។ គ្រប់​​គ្នា​ដែល​នៅ​ក្នុង​សន្និសីទ​កាសែត​ថ្ងៃ​ទី​២៦ មីនា​ ខេត្ត​សៀមរាប​នាំ​គ្នា​សើច​គឹល​តែ​ម្តង​៕ ​

អត្ថបទ៖ ថា ម៉ាលីដា