ឡូយ​កប់​ ​BMW​ ​M3​ ​និង​ ​M4​ ​ម៉ូដែល​ផលិត​មាន​កំណត់

  • 2017-04-26 03:53:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

BMW​ ​ទើប​ធ្វើ​ការ​បញ្ចេញ​ម៉ូដែល​ ​M3​ ​និង​ ​M4​ ​ផលិត​មាន​កំណត់​ ​ដែល​មាន​រូប​រាង​ដ៏​ទាក់ទាញ​ ​និង​កម្លាំង​ខ្លាំង​ជាង​ម៉ូដែល​ធម្មតា។

ម៉ូដែល​ផលិត​មាន​កំណត់​នោះ​មាន​ដូច​ ​M3 Telesto​ ​ដែល​មាន​ពណ៌​ប្រផេះ​ក្រមៅ​ ​អម​ជា​មួយ​យ៉ាន់​ស្ព័រ​អាលុយមីញ៉ូម​ ​និង​ចង្កៀង​មុខ​ក្រោយ​ដ៏​ស្រស់​ស្អាត។ ម៉ូដែល​ ​M4 Telesto​ ​និង​ ​M4 Avus​ ​ដែល​មាន​ពណ៌​ប្រផេះ​ ​និង​ពណ៌​ទឹក​ប៊ិច​ដ៏​ឆើតឆាយ។ M3 Telesto​ ​និង​ ​M4 Telesto​ ​មាន​ផលិត​ចំនួន​ ​២០​ ​គ្រឿង​ ​ហើយ​ម៉ូដែល​ ​M4 Avus​ ​ផលិត​តែ​ ​១០​ ​គ្រឿង​ប៉ុណ្ណោះ។

រថយន្ត​ទាំង​ ​៣​ ​ម៉ូដែល​ខាង​លើ​ដំណើរការ​ដោយ​ម៉ាស៊ីន​ស៊ីឡាំង​ ​៦​ ​កម្លាំង​ ​៤៥០​ ​សេះ​ ​តួ​ខ្លួន​ ​និង​បរិក្ខារ​ក្នុង​ជា​ប្រភេទ​ស្ព័រ​ ​និង​ប្រព័ន្ធ​បញ្ជា​ទាំង​អស់​ ​រួម​ទាំង​ម៉ែត្រ​ចង្កូត​ជា​ប្រភេទ​អគ្គិសនី​ ​ដែល​ស្រួល​ធ្វើ​ការ​បើកបរ​គ្រប់​ស្ថាន​ភាព​ផ្លូវ៕

ប្រភព៖ Bmwblog   ប្រែ​សម្រួល៖ រដ្ឋ