បទ​ថ្មី​ "មនុស្ស​មិន​បាន​ការ" រឿង​ពិត​ជាក់​ស្ដែង​របស់​ សាន រ័ត្នបញ្ញាស័ក(វីដេអូ)

  • 2017-04-26 03:47:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ល្ងាច​មិញ​នេះ សាន រ័ត្នបញ្ញាស័ក បាន​បញ្ចេញ​ចម្រៀង​តែង​និពន្ធ​ថ្មី​បែប​មនោសញ្ចេតនា​មួយ​បទ​ទៀត​ដែល​លោក​អះអាង​ថា​ជា​សាច់​រឿង​ពិត​របស់​លោក​ និង​មិត្តភ័ក្ដិ។​​

សាន រ័ត្នបញ្ញាស័ក ថ្លែង​ត្រួសៗ​ថា៖ "បទ​នេះ​​​បង​រួម​ដៃ​គ្នា​ផលិត​​ ជាមួយ​មិត្តភ័ក្ដិ​​ ដែល​បង​ជា​អ្នក​សរសេរ​រឿង​ គាត់​ជា​អ្នក​សរសេរ​ទំនុក​ភ្លេង ហើយ​វា​ជា​អារម្មណ៍​ពិត​ និង​ ជា​រឿង​កើត​ឡើង​ពិតៗ​ចំពោះ​ បង​ និង​មិត្តភ័ក្ដិ​ រួម​ជា​មួយ​​បុរស​មួយ​ចំនួន​ផង​ដែរ​"។

ជាមួយ​គ្នា​នោះ បញ្ញាស័ក្ក លើក​ឡើង​ថា ​ខ្លួន​មានសង្ឃឹមនឹង​ទទួល​បាន​ភាព​ជោគជ័យ​ច្រើន​ពី​បទ​នេះ ព្រោះ​ធ្លាប់​មាន​ប្រិយមិត្ត​ជា​ច្រើន​សរសើរ​ថា​ពីរោះ​ និង​ចាក់​ចំ​បេះដូង​ ខ្លះ​ទៀត​ថា​ត្រូវ​ចំ​សាច់​រឿង​របស់​គាត់​តែ​ម្ដង​។ ​

អត្ថបទ៖ សុខណា