គួរឲ្យ​ភ្ញាក់ផ្អើល! រកឃើញ​ស៊ុតដាយណូស័រ ចំនួន៥ មាន​អាយុកាល​៧០លានឆ្នាំ

  • 2017-04-26 03:50:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ពេល​ថ្មីៗ​នេះ ក្រុម​អ្នក​វិទ្យាសាស្ត្រ​នៅ​ក្នុង​ប្រទេស​ចិន បាន​រក​ឃើញ​ស៊ុត​ដាយណូស័រ​យក្ស ចំនួន​៥ មាន​អាយុ​កាល​ប្រមាណ​ជា ៧០​លាន​ឆ្នាំ តែ​មាន​ស្ថានភាព​ដដែល គួរ​ឲ្យ​ភ្ញាក់ផ្អើល។

ស៊ុត​ដែល​មាន​រាង​មូល​ទាំង​នោះ ត្រូវ​ក្រុម​អ្នក​វិទ្យាសាស្ត្រ​ប្រាប់​ឲ្យ​ដឹង​ថា ជា​ស៊ុត​របស់​ដាយណូស័រ​ស៊ី​រុក្ខជាតិ​ជា​អាហារ «Phytophagous Dinosaurs» នៅ​ក្នុង​សម័យកាល «Cretaceous»។

លោក Qiu Licheng មក​ពី​វិទ្យាសាស្ត្រ​បុរាណ​វិទ្យា Guangdong's Archaeological Institute បាន​ប្រាប់​ឲ្យ​ដឹង​ថា «យើង​បាន​រក​ឃើញ​ស៊ុត​ចំនួន​៥​គ្រាប់ ក្នុង​នោះ​មាន​៣​គ្រាប់​បាន​រង​ការ​ខូចខាត តែ​ពួកវា​នៅ​តែ​អាច​មើល​ឃើញ​ដដែល»។

គួរ​បញ្ជាក់​ថា ស៊ុត​ទាំង​នោះ​ត្រូវ​បាន​រក​ឃើញ នៅ​ភាគ​អាគ្នេយ៍​នៃ​ប្រទេស​ចិន នៅ​ជម្រៅ ៨​ម៉ែត្រ និង​កប់​ក្នុង​ថ្ម​ភក់​ពណ៌​ក្រហម។

បើ​យោង​តាម​ក្រុម​អ្នក​បុរាណ​វិទូ បាន​ឲ្យ​ដឹង​ថា សំបក​ស៊ុត​ទាំង​នោះ​បាន​រង​ការ​ខូចខាត ក្នុង​កម្រិត​ខុស​ប្លែក​ពី​គ្នា ប៉ុន្តែ​នៅ​តែ​អាច​មើល​ឃើញ ហើយ​ផ្នែក​ខាង​ក្នុង​នៃ​ស៊ុត ពោរពេញ​ទៅ​ដោយ​ថ្ម​ភក់។ បច្ចុប្បន្ន​នេះ ហ្វូស៊ីល​ដាយណូស័រ​ទាំងនោះ កំពុង​ត្រូវ​បាន​សិក្សា នៅ​ឯ​សារមន្ទីរ​ក្នុង​ស្រុក​មួយ៕

ប្រភព៖ Express   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទពេញនិយម