Aguero ​​ថា​មិន​ចង់​បាន​​កីឡាករ​ Man Utd ​ណា​ម្នាក់​ ទៅ​លេង​នៅ​ Man City

  • 2017-04-26 04:20:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Sergio Aguero ​ខ្សែ​ប្រយុទ្ធ​ក្រុម​ Manchester City ​បាន​លើក​ឡើង​ថា ​ខ្លួន​មិន​ចង់​បាន​កីឡាករ​រូប​ណា​ម្នាក់​នៅ​​ក្រុម​ Manchester United ​​ទៅ​លេង​នៅ​ក្រុម​មេឃ​ខៀវ​​ឡើយ។

Sergio Aguero ​ខ្សែ​ប្រយុទ្ធ​ក្រុម​ Manchester City

Man City ​នឹង​ស្វាគមន៍​ក្រុម​គូ​ប្រជែង​ធំ​​ Man Utd ​នៅ​កីឡដ្ឋាន​ Etihad ​ក្នុង​ជំនួប​​ Manchester Derby ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ស្អែក​នេះ​ និង​ជា​ការ​ប្រកួត​ដ៏​សំខាន់ ដើម្បី​ដណ្ដើម​​កៅអី​ Top 4 ​បាន​ទៅ​លេង​នៅ​ UEFA Champions League ​រដូវ​កាល​ក្រោយ​ផង​ដែរ។

មុន​ជំនួប​ដ៏​ធំ​នេះ​ ​ក្នុង​ព្រឹត្តិការណ៍​ Puma ​ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​អាហ្សង់ទីន​ ​ត្រូវ​​បាន​គេ​ចោទ​ជា​សំនួរ​ថា "សូម​ប្រាប់​ឈ្មោះ​កីឡាករ​ក្រុម​ Man Utd ​បច្ចុប្បន្ន​​ម្នាក់​ ដែល​អ្នក​ចង់​បាន​ទៅ​រួម​ក្រុម​​នៅ​ Man City”។

David de Gea, Paul Pogba, Zlatan Ibrahimovic, Eric Bailly ​ក៏​​​មិន​មែន​ជា​​កីឡាករ​​ដែល​ Aguero ​ចង់​​បាន​ដែរ។ កីឡាករ​វ័យ​​២៨​ឆ្នាំ ​បាន​ឆ្លើយ​ថា៖ "សុខ​ចិត្ត​មិន​យក​នរណា​ម្នាក់។ ខ្ញុំ​សុខ​ចិត្ត​មិន​យក...ខ្ញុំ​សុខ​ចិត្ត​មិន​យក​តែ​ម្ដង”៕

ប្រភព៖ Mirror   ប្រែ​សម្រួល៖ វិន ជីវ័ន្ត​