ប្លែក! ចាំ​មិត្ត​ស្រី​ទិញ​ខោអាវ​យូរ​ពេក Martial បន្លំ​ឈរ​​ធ្វើ​ ម៉ានីកាំង​ជិត​៣០​នាទី

  • 2017-04-26 07:42:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Anthony Martial ត្រូវ​អ្នក​ប្រមាញ់​រូប​ប្រទះ​ឃើញ​ឈរ​ធ្វើ​ជា​ម៉ានីកាំង (mannequin) ក្នុង​ហាង​មួយ​ដោយ​គ្មាន​នរណា​ចាប់​អារម្មណ៍។

Martial (អាវក្រហម)

ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​បារាំង​ បាន​នាំ​មិត្ត​ស្រី​ដើរ​ទិញ​សំលៀកបំពាក់​នៅ​​ហាង​មួយ​ស្ថិត​ក្នុង​ទីក្រុង​ Manchester ប៉ុន្មាន​​ថ្ងៃ​ក្រោយ​រូប​គេ​ស៊ុត​បញ្ចូល​ទី​ជួយ​ Manchester United យក​ឈ្នះ Burnley។ ខណៈ​មិត្ត​ស្រី​នាង Da Cruz Pires រវល់​នៅ​ក្នុង​ហាង​ Martial បាន​ទៅ​ឈរ​បន្លំ​ខ្លួន​ជិត​ ម៉ានីកាំង​ ២​ បែរ​មុខ​ទៅ​ថ្នល់​ ដែល​មាន​មនុស្ស​ម្នា​ដើរ​កាត់​ជា​ច្រើន​តែ​គ្មាន​នរណា​ដឹង​នោះ​ទេ។

បន្ទាប់​ពី​រើស​​សំលៀក​បំពាក់​ប្រើ​ពេល​ប្រមាណ​៣០​នាទី​អ្នក​ទាំង​ពីរ​ក៏​បាន​យួរ​ថង់​ក្រដាស​​ជា​ច្រើន​ចាកចេញ​ពី ហាង​ដើរ​សំដៅ​ទៅ​កូន​ឡាន​របស់​ពួក​គេ​ហើយ​បើក​ចេញ​ទៅ៕

ប្រភព៖ The Sun   ប្រែ​សម្រួល៖ វីរ័ត្ន