Galaxy S8+ មានបញ្ហាលើការសាកថ្មឥតខ្សែ Wireless Charging

  • 2017-04-26 08:44:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប៉ុន្មានសប្ដាហ៍មុន Samsung ត្រូវបានអ្នកប្រើប្រាស់រាយការណ៍ថាមានបញ្ហាអេក្រង់ក្រហមនៅលើ Galaxy S8 និង S8+ ជាច្រើន។ ឥឡូវងាកមកមើល Galaxy S8+ ត្រូវបានគេរាយការណ៍ទៀតហើយពីបញ្ហាលើការសាកថ្មឥតខ្សែ (Wireless Charging) ដែល​មិនអាចសាកបានសូម្បីតែប្រើបន្ទះសាកថ្មឥតខ្សែរបស់ក្រុមហ៊ុនក៏​ដោយ​។

អ្នកប្រើបានត្អូញត្អែរនៅលើទំព័រសហគមន៍ក្រុមហ៊ុន Samsung ថានៅពេលដែលដាក់Galaxy S8+ លើ​បន្ទះ​សាកថ្ម​ឥតខ្សែគឺ​វាសាកថ្ម​មិន​រលូន​នោះទេ។ យ៉ាងណា​បញ្ហា​នេះ​កើត​ឡើង​តែ​លើ Galaxy S8+ ​មួយ​ចំនួន​ប៉ុណ្ណោះ ហើយ​សម្រាប់​ S8 មិន​មាន​ការ​រាយការណ៍​បញ្ហា​ណាមួយ​នោះ​ទេ។

វីដេអូខាងក្រោមនេះជាការបង្ហាញពីការសាកថ្មឥតខ្សែនៅលើទូរស័ព្ទ Galaxy S8+ ដោយលោក John Kuchta ៖

ប្រភព៖ Gadgets   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម