ស្ងាត់ៗ Neymar ​បង្ហាញ​រូបភាព​ជប់​ខ្យល់...តើ​​មាន​រឿង​អ្វី​ទៅ?

  • 2017-04-26 14:03:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Neymar ខ្សែ​បម្រើ​ប្រយុទ្ធ​ឆ្នើម​ក្រុម​អ្នក​​មាន​បុណ្យ​ FC Barcelona ​បាន​បង្ហាញ​​រូបភាព​ជប់​ខ្យល់​​​លើ​បណ្តាញ​សង្គម​ Instagram ​កាល​ល្ងាច​មិញ​​​ ធ្វើ​ឲ្យ​អ្នកគាំទ្រ​ជា​ច្រើន​ងឿង​​​ឆ្ងល់​ ​និង​ព្រួយ​បារម្ភ។

តាម​ពិត​​ការ​ជប់​ខ្យល់​​ដោយ​ប្រើ​កែវ​ ជា​វិធី​សាស្ត្រ​បូរាណ​មួយ​ ​ហើយ​ Neymar ​ប្រើ​វិធី​នេះ​ គឺ​ដើម្បី​សម្រួល​សាច់ដុំ​ ឬ​​សម្រួល​សរសៃ​ក្នុង​ខ្លួន​ប្រាណ​របស់​គេ ​ឲ្យ​មាន​ដំណើរ​ការ​កាន់​​តែ​ល្អ​ ​និង​មាន​ថាមពល​ រួម​ទាំង​​អារម្មណ៍​ស្រស់​ស្រាយ​​ឡើង​វិញ ​មុន​វិល​ត្រឡប់​ចូល​កាន់​ទីលាន​ប្រកួត​ ​នៅ​ចុង​សប្តាហ៍​នេះ​វិញ។ ដូច្នេះ​​​​កីឡាករ​ជម្រើស​ជាតិ​ប្រេស៊ីល​រូប​នេះ​ ពុំ​មាន​បញ្ហា​អ្វី​នោះ​ទេ។

កីឡាករ​វ័យ​​២៥​​ឆ្នាំ ​​​​​​បាន​ជាប់​បម្រាម​៣​ប្រកួត​ ដោយសារ​ទទួល​បាន​កាត​ក្រហម​ កាល​ក្រុម​ Barcelona ​ចាញ់​ Malaga ​២-០ ​ហើយ​រូប​គេ​បាន​ប្រើ​​កាយ​វិការ​​ទះ​ដៃ​ដាក់​អាជ្ញាកណ្តាល។​ ​រហូត​ដល់​ពេល​នេះ​ Neymar ​អវត្តមាន​២​ប្រកួត​រួច​ហើយ​ ​ពោល​គឺ​អវត្តមាន​ពេល​ Barca ​ឈ្នះ​ Real Sociedad ៣-២ ​និង​អវត្តមាន​កាល​ឈ្នះ​ Real Madrid ​៣-២ ​ចុង​សប្តាហ៍​កន្លង​ទៅ​ទៀត។ ​​សម្រាប់​យប់​នេះ​ Neymar ​នឹង​​បន្ត​អវត្តមាន​១​ប្រកួត​ទៀត ពេល​​ Barca ប៉ះ​ Osasuna ​ប៉ុន្តែ​រូប​គេ​នឹង​ត្រឡប់​លេង​បាន​វិញ ​ពេល​​ជួប​​ Espanyol ​នៅ​ចុង​សប្តាហ៍​នេះ៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ វិន ជីវ័ន្ត​