គ្មានទេវត្តមាន iPhone 7s/7s Plus នាឆ្នាំនេះ ប៉ុន្តែមាន ២ ម៉ូដែលផ្សេងវិញ!
- 2017-04-26 23:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គ្មានទេវត្តមាន iPhone 7s/7s Plus នាឆ្នាំនេះ ប៉ុន្តែមាន ២ ម៉ូដែលផ្សេងវិញ!
ចន្លោះមិនឃើញ
របាយការណ៍ចុះផ្សាយចេញពីគេហទំព័រប្រទេសចិន Micgadget.com បានបញ្ជាក់ថា Apple នឹងពុំដាក់បង្ហាញទូរសព្ទ iPhone 7s/7s Plus នាឆ្នាំនេះឡើយ ផ្ទុយទៅវិញមាន ២ ម៉ូដែលផ្សេងទៀត អាចជា iPhone 8/8 Plus ។
កន្លងមក លោក Tim Cook ក៏ធ្លាប់បានប្រកាសគ្រោងបោះបង់ចោលការផលិតត្រកូល S ដោយចង់ផ្ដោតសំខាន់ទៅលើ iPhone 8 ជំនួសវិញ។
ប្រភពខាងលើហេតុផលដែលពួកគេហ៊ានលើកឡើងបែបនេះ ក៏ដោយសារទទួលព័ត៌មានថ្មីពីរោងចក្រ Foxconn នៅប្រទេសចិនផ្ទាល់ដែលបញ្ជាក់ថាពួកគេកំពុងផលិតតែ iPhone ចំនួន ២ ម៉ូដែលប៉ុណ្ណោះ ខុសពីពាក្យចចាមអារ៉ាមលើកមុន ថាមានដល់ទៅ ៣ ម៉ូដែល។
លើសពីនេះទៅទៀត ការផលិតសម្រេចក៏ត្រូវរង់ចាំដល់ចុងខែមិថុនា ទម្រាំពួកគេទទួលបានគ្រឿងទូរសព្ទដើម្បីរៀបចំដំឡើង iPhone យកតែម្ដង។
បើតាមរបាយការណ៍នេះ គឺខុសទាំងស្រុងទៅនឹងការទស្សនទាយទុកជាមុនរបស់លោក Ming-Chi Kou ដែលធ្លាប់លើកឡើងថា ក្រុមហ៊ុនយក្សអាមេរិក Apple នឹងដាក់បង្ហាញ iPhone អេក្រង់ 4,7 អ៊ីញ និង 5,5 អ៊ីញបំពាក់អេក្រង់ LCD ធម្មតា ២ ម៉ូដែល ហើយមួយទៀតបំពាក់អេក្រង់កោង OLED ។
iPhone ជំនាន់ថ្មីត្រូវគេបង្ហើបថានឹងបំពាក់ប្រភេទកញ្ចក់អេក្រង់ដែលបង្កប់នូវប្រព័ន្ធ Touch ID បូកផ្សំនឹងកាមេរ៉ាភ្លោះពីរគ្រាប់។
យ៉ាងណាមិញយើងក៏មិនហ៊ានសន្មតបែបណានោះដែរ ព្រោះនេះអាចជាយុទ្ធសាស្ត្រ Apple ចង់ដើរឱ្យទាន់ ត្រកូល S ជំនាន់ទី ៨ របស់ SAMSUNG ផងក៏ថាបាន។