កូរ៉េខាងជើង ប្ដេជ្ញា​ប្រើកុមារ ទម្លាក់គ្រាប់បែក​៥លានគ្រាប់ កម្ទេច អាមេរិក និង កូរ៉េខាងត្បូង

  • 2017-04-27 00:48:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​គាំទ្រ​វ័យ​ក្មេង របស់​អតីត​មេដឹកនាំ​កូរ៉េខាងជើង គីម ជុងអ៊ីល កំពុង​តែ​ត្រៀម​ខ្លួន ដើម្បី​កម្ទេច​សហរដ្ឋអាមេរិក និង​កូរ៉េខាងត្បូង ដោយ​ប្រើគ្រាប់​បែក​នុយក្លេអ៊ែរ រហូត​ដល់​ទៅ ៥​លាន​គ្រាប់។ នេះ​បើ​យោង​តាម​ការ​ឲ្យ​ដឹង ពី​ប្រធាន​សម្ព័ន្ធ​យុវជន​សាធារណរដ្ឋ​កូរ៉េខាងជើង។

សារ​គំរាម​ពី​គណៈកម្មាធិការ​កណ្ដាល នៃ​សម្ព័ន្ធ​យុវជន Kimilsungist-Kimjongilist Youth League បាន​ព្រមាន​ថា «ផែនដី​នឹង​ត្រូវ​ខ្ទេច» ប្រសិន​បើ​ពួកគេ​បើក​ការ​វាយ​ប្រហារ។

ជាមួយ​គ្នា​នេះ​ដែរ ពួកគេ​បាន​សន្យា​ថា នឹង​កម្ទេច​សហរដ្ឋអាមេរិក និង​ប្រទេស​ជិត​ខាង​របស់​ខ្លួន គឺ កូរ៉េខាងត្បូង ប្រសិន​បើ​ប្រទេស​ណា​មួយ​ហ៊ាន​បង្ក​រឿង​មុន ស្រប​ពេល​ដែល​ភាព​តានតឹង​អន្តរជាតិ កំពុង​ឈាន​ដល់​ចំណុច​កំពូល។

គួរ​បញ្ជាក់​ថា ការ​ព្រមាន​នេះ​បាន​ធ្វើ​ឡើង ខណៈ​ប្រទេស​កូរ៉េខាងត្បូង បាន​ប្រកាស​ថា ប្រព័ន្ធ​រ៉ុកកែត​រយៈ​កម្ពស់​ខ្ពស់ ត្រូវ​បាន​សាងសង់​នៅ​លើ​ទឹកដី​របស់​ខ្លួន និង​ផ្ដល់​ឲ្យ​ប្រទេស​ជា​សម្ព័ន្ធមិត្ត គឺ សហរដ្ឋអាមេរិក នូវ​អាវុធ​ដ៏​មាន​អនុភាព​នៅ​លើ​ឧបទ្វីប។

ទីភ្នាក់ងារ Korean Central News Agency របស់​កូរ៉េខាងជើង បាន​ឲ្យ​ដឹង​ថា ក្រុម​យុវជន​ទាំង​នោះ បាន​ត្រៀមខ្លួន​ប្រយុទ្ធ​យ៉ាង​ពេញលេញ ជាមួយ​គ្រាប់បែក​នុយក្លេអ៊ែរ ចំនួន​៥​លាន​គ្រាប់ ដើម្បី​កម្ទេច​ក្រុម​ណា​ដែល​កំពុង​ព្យាយាម​នាំ​យក​មក​នូវ​គ្រោះ​មហន្តរាយ​នុយក្លេអ៊ែរ មក​កាន់​ប្រទេស​មិន​អាច​រំលោភ​បំពាន​បាន (កូរ៉េខាងជើង) មួយ​នេះ៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ សេង ឡុង