Instagram ទទួល​បាន​អ្នក​ប្រើប្រាស់​ 700 លាន​នាក់

  • 2017-04-27 01:51:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Instagram ដែល​ជា​កម្មវិធី​ចែក​រំលែក​រូបថត​និង​វីដេអូ​ដ៏​ពេញនិយម​បាន​ប្រកាស​កាល​ពី​ថ្ងៃ​ពុធ​ថា​កម្មវិធី​របស់​ខ្លួន​នៅ​លើ iOS និង Android បាន​ទទួល​អ្នក​ប្រើប្រាស់​ចំនួន​ 700 លាន​នាក់។

ត្រឹម​​ខែ​ធ្នូ ​ឆ្នាំ 2016 Instagram មាន​អ្នក​ប្រើប្រាស់​ចំនួន 600​ លាន​នាក់​ បន្ទាប់​ពី​ក្រុមហ៊ុន​ Facebook បាន​មក​គ្រប់គ្រង​ បណ្តាញ​សង្គម​មួយ​នេះ​បាន​ទាញ​អ្នក​ប្រើប្រាស់​ថ្មីៗ​​ចំនួន​ 100 លាន​នាក់​បន្ថែម​ទៀត​ក្នុង​រយៈ​ពេល​​មិន​ដល់​ 5 ខែ។

កំណើន​អ្នក​ប្រើប្រាស់​នេះ​បាន​ធ្វើ​ឲ្យ​ Instagram បញ្ចេញ​មុខងារ​ថ្មីៗ​​ដូចជា​ Like Stories, Live video, Disappearing messages, in Direct និង​មុខងារ​ជា​ច្រើន​ទៀត។ អ្នក​ប្រើប្រាស់​ច្រើន​ជាង 200 លាន​នាក់​កំពុង​ប្រើ​មុខងារ​ Stories នេះ​ជា​រៀង​រាល់​ថ្ងៃ។

ប្រភព៖ iDownloadBlog   ប្រែ​សម្រួល៖ ប៊ុណ្ណារ៉ា