អាហារូបករណ៍​​ ទៅ​ ចិន និង​ឥណ្ឌា មក​ដល់​ទៀត​ហើយ​!

  • 2017-04-27 02:04:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួង​អប់រំ​យុវជន និង​កីឡា បាន​​បង្ហាញ​សេចក្ដី​ជូន​ដំណឹង ស្ដី​ពី​ការ​ជ្រើស​រើស​និស្សិត​អាហារូបករណ៍​ទៅ​បន្ត​ការ​សិក្សា​​នៅ សាធារណរដ្ឋ​ប្រជាមានិត​ចិន និង​ទៅ​សិក្សា​នៅ​​ប្រទេស​ឥណ្ឌា។

អាហារូបករណ៍​​ ទៅ​​សិក្សា​នៅ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ឆ្នាំ​សិក្សា​២០១៧-២០១៨​ រដ្ឋាភិបាល​​ខេត្ត Guizhou ប្រទេស​ចិន ផ្ដល់​ជូន​អាហារូបករណ៍​​​ចំនួន​ ១០២៨​កន្លែង​ ដល់​ប្រទេស​​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ រួម​មាន​កម្ពុជា​​​។ ចំនួន​អាហារូបករណ៍​​​ផ្ដល់​ឲ្យ​រួម​មាន​ថ្នាក់​បណ្ឌិត​ ២១​កន្លែង បរិញ្ញាបត្រ​ជាន់​ខ្ពស់​ចំនួន​ ១១៥​កន្លែង បរិញ្ញាបត្រ​ ៤៣៩​កន្លែង ការ​អប់​រំ​វិជ្ជា​ជីវៈ​ចំនួន​​២២០​កន្លែង និង​អាហារូបករណ៍​ទូ​ទៅ​ចំនួន​ ២៣៣​កន្លែង​។

សម្រាប់​ព័ត៌មាន​លម្អិត​​​ពី​អាហារូបករណ៍​ខាង​លើ សូម​ចូល​ទៅ​កាន់

http://www.seameo.org/SEAMEOWeb2

ឬ​ទំនាក់​ទំនង​តាម​រយៈ​៖ secretariat@seameo.org

ផុត​កំណត់​ត្រឹម​ថ្ងៃ ៣០ មិថុនា ២០១៧

អាហារូបករណ៍​ ទៅ​សិក្សា​នៅ​ប្រទេស​ឥណ្ឌា​​ ឆ្នាំ​សិក្សា​២០១៧-២០១៨ កម្មវិធី​ India Technical and Economic Cooperation (ITEC) បាន​ផ្ដល់​អាហារូបករណ៍​ផ្នែក ទូរគមនាគមន៍​ និង​ថ្នាក់​ភាសា​អង់គ្លេស​​ដល់​និស្សិត​​​ដែល​មាន​ចំណាប់​អារម្មណ៍។ សម្រាប់​​ព័ត៌មាន​លម្អិត​​សូម​ចូល​ទៅ​​កាន់ https://www.itecgoi.in

​ ​​​​

អត្ថបទ៖ មាន រតនា

អត្ថបទពេញនិយម