រោងចក្រ​សំលៀកបំពាក់ របស់កូនស្រី ដូណាល់ ត្រាំ ឲ្យប្រាក់ឈ្នួល​កម្មករថោក​បំផុត ស្ទើរមិនជឿ

  • 2017-04-27 04:20:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

របាយការណ៍​ដ៏​គួរ​ឲ្យ​រន្ធត់ និង​ភ្ញាក់ផ្អើល​មួយ បាន​អះអាង​ថា រោងចក្រ​ផលិត​សំលៀកបំពាក់​នៅ​ក្នុង​ប្រទេស​ចិន ដែល​ជា​កម្មសិទ្ធិ​របស់​កូនស្រី ដូណាល់ ត្រាំ គឺ​អ្នកស្រី Ivanka Trump បាន​ឲ្យ​ប្រាក់​ឈ្នួល​កម្មករ​ត្រឹមតែ ១​ដុល្លារ​ប៉ុណ្ណោះ ក្នុង​មួយ​ម៉ោង និង​បង្ខំ​ឲ្យ​ពួកគេ​ធ្វើ​ការ​បន្ថែម​ម៉ោង (OT) រហូត​ដល់​ទៅ ៨២​ម៉ោង​ក្នុង​មួយ​ខែ។

បើ​យោង​តាម​សារព័ត៌មាន Washington Post បាន​រាយការណ៍​ថា ក្រុមហ៊ុន​សំលៀក​បំពាក់ G-III Apparel Group ដែល​បាន​កាន់​កាប់​អាជ្ញាប័ណ្ណ​ផ្ដាច់មុខ ក្នុង​ការ​ផលិត​សំលៀកបំពាក់​របស់ អ្នកស្រី Ivanka Trump ចាប់​តាំង​ពី​ឆ្នាំ​២០១២ មក កម្មករ​ធ្វើ​ការ​ជិត ៦០​ម៉ោង ក្នុង​មួយ​សប្ដាហ៍ តែ​ទទួល​បាន​ប្រាក់​ឈ្នួល​ត្រឹម​តែ ៦២​ដុល្លារ​ប៉ុណ្ណោះ។

ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ទៀត​ថា អ្នកស្រី Ivanka មាន​រោងចក្រ​ជាច្រើន​ទៀត នៅ​ក្នុង​ប្រទេស​វៀតណាម បង់ក្លាដេស និង អាមេរិក​ខាង​ត្បូង។

របាយការណ៍​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ខាង​លើ ត្រូវ​បាន​ចេញ​ផ្សាយ នៅ​ពេល​ដែល​ការ​លក់​សំលៀកបំពាក់​របស់​អ្នក​ស្រី Ivanka បាន​ហក់​ឡើង​ខ្លាំង។ ការ​លក់​នោះ​បាន​ឡើង​រហូត​ដល់​ទៅ ៣៣២​ភាគរយ នៅ​ក្នុង​ខែ​មករា និង​កុម្ភៈ បើ​ធៀប​ទៅ​នឹង​ឆ្នាំ​មុន។ នេះ​បើ​យោង​តាម​សារព័ត៌មាន CNN Money៕

អ្នកស្រី Ivanka Trump

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ សេង ឡុង