Pogba អវត្តមាន​ប្រកួត​សំខាន់​ទល់​នឹង​ Manchester City

  • 2017-04-27 07:10:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Paul Pogba នឹង​អវត្តមាន​ប្រកួត​ដ៏​សំខាន់​ទល់​ក្រុម​អ្នក​ជិត​ខាង​ Manchester City ក្នុង​ជំនួប​ Merseyside Derby យប់​នេះ។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​អ្នក​ចាត់​ការ​ទូទៅ​ José Mourinho។

Paul Pogba (អាវ.ស)

កីឡាករ​អន្តរជាតិ​បារាំង​ត្រូវ​ប្ដូរ​ចេញ​ជំនួស​ដោយ Carrick ក្នុង​ការ​ប្រកួត​ដែល​ Manchester United យក​ឈ្នះ​ Burnley ២-០ កាល​ពី​ថ្ងៃ​អាទិត្យ​ ដោយ​សារ​មាន​បញ្ហា​របួស​ តែ​មិន​ដឹង​ថា​អ្វី​ឲ្យ​ប្រាកដ​ទេ​។​ បើ​ទោះ​ជា​យ៉ាង​ណា​ក្ដី​ Mourinho បង្ហើប​ឲ្យ​ដឹង​ថា​ការ​ធ្វើ​ដំណើរ​ទៅ​ទឹកដី​ ​​​​​Etihad នឹង​គ្មាន​វត្តមាន​ Paul Pogba ឡើយ។

ឆ្លើយ​ក្នុង​កិច្ច​សម្ភាសន៍​ថា​តើ​ Pogba និង​ Ander Herrera អាច​លេង​បាន​ឬ​អត់​ អ្នក​ចាត់​ការ​សញ្ជាតិ​ព័រទុយហ្គាល់​បាន​និយាយ​ថា៖ “Paul អត់​ទេ តែ​ Herrera លេង​បាន!"។ Man Utd បច្ចុប្បន្ន​ឈរ​លេខ​៥​ក្នុង​តារាង​ Premier League ក្នុង​នោះ​ ៣២​ប្រកួត​ មាន​៦៤​ពិន្ទុ​ ត្រូវ​ការ​ឈ្នះ​ជា​ចាំ​បាច់​ដើម្បី​កៅអី​ Champions League រដូវ​កាល​ក្រោយ៕

ប្រភព៖ by433   ប្រែ​សម្រួល៖ វីរ័ត្ន