ជើង​ខ្លាំង​ទាំង​៣របស់​កម្ពុជា​កំពុង​រវល់​បង្ហាត់សិស្ស​ខ្លាំង​នៅ​បារាំង

  • 2017-04-29 03:42:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​លេង​គុន​ខ្មែរ​ជួរ​មុខ​របស់​កម្ពុជា​ សេន​ ប៊ុនថេន​ ម៉ឺន​ សុភា​ និង​ កីឡាករ​ វ័យ​ ក្មេង​ ឡៅ​ ចន្រ្ទា​ កំពុង​មមាញឹក​បង្ហាត់បង្រៀន​សិស្ស​នៅ​ប្រទេស​បារាំង។​

ហេ្វសបុក សេន ប៊ុនថេន

បើ​តាម​ការ​ឲ្យ​ដឹង​ពី​កីឡាករ​ សេន​ ប៊ុនថេន​ មក​ពី​ប្រទេស​បារាំង​ថា​ បច្ចុប្បន្ន​នេះ​ពួក​គេ​ទាំង​៣​នាក់​ស្នាក់​នៅ​ទីនោះ​គឺ​សុខសប្បាយ​ជា​ធម្មតា​នោះ​ទេ។​ តែ​ដោយ​បច្ចុប្បន្ន​នេះ​ សេន​ ប៊ុនថេន​ និង​កីឡាករ​២នាក់​ទៀត​​មាន​ការ​រវល់​បន្តិច​ ក្នុង​ការ​បង្ហាត់​កូន​សិស្ស​ដែល​ពួក​គេ​ចង់​រៀន​និង​ចង់​ស្គាល់​ក្បាច់​គុន​ដ៏​ចំណាស់​របស់​ខ្មែរ​មួយ​នេះ។​

ម្ចាស់​ខ្សែ​ក្រវាត់​ដែល​ទើប​នឹង​ឈ្នះ​នៅ​បារាំង​រូប​នេះ​ បន្ត​ឲ្យ​ដឹង​ទៀត​ថា​ ការ​បង្ហាត់​នេះ​ដែរ​គឺ​ធ្វើ​ឡើង​តាម​ក្លឹប​ប្រដាល់​នានា​នៅ​តាម​រដ្ឋ​ផ្សេងៗ​ ហើយ​ចាប់​តាំង​ពី​ទៅ​ដល់​ប្រទេស​អឺរ៉ុប​មួយនេះ​ គិតមក​ដល់​បច្ចុប្បន្ន​ពួក​គេ​បង្ហាត់​បាន​៥ក្លឹប​ហើយ​ ក្នុង​១ក្លឹប​បង្ហាត់​ប្រហែល​១-២ម៉ោង​ រី​ឯ​ចំនួន​អ្នក​ចូលរួម​វិញ​ចន្លោះ​ពី​៣០នាក់​ឡើង​ទៅ។​ នៅ​សល់​តែ​២ក្លឹប​ទៀត​ទេ​ជើង​ខ្លាំង​របស់​កម្ពុជា​ទាំង​៣រូប​ខាង​លើ​នឹង​បញ្ចប់​ការ​បង្ហាត់ត្រឹមនេះ។​

កីឡាករ ម៉ឺន សុភា(ហ្វេសបុក សេន ប៊ុនថេន)

ប៊ុនថេន​ ក៏​ដូច​ជា​កីឡាករ​ដទៃ​ទៀត​ដែរ​ កោតសរសើរពី​សន្ដាន​ចិត្ត​លោក​ ធី​ ដែល​ស្រឡាញ់​វិស័យ​ប្រដាល់​គុន​ខ្មែរ​និង​ជា​អ្នក​នាំ​ពួក​គេ​ទៅ​ប្រកួត​ទី​នោះ។​ កីឡាករ​ទាំង​៣ក៏​ថ្លែង​អំណរគុណ​ដល់​អ្នក​គាំទ្រ​ប្រដាល់​នៅ​ប្រទេស​បារាំង​ ដែលស្វាគមន៍​និង​រាក់ទាក់​ដោយ​ភាព​កក់ក្ដៅ​បំផុត។​ រឹតតែ​ពិសេស​ជាង​នេះ​ទៅ​ទៀត​ កីឡាករ​ដែល​តំណាង​ឲ្យ​កម្ពុជា​ទាំង​៣​ខាង​លើ​ សប្បាយ​ចិត្ត​ដែល​បាន​ជួយ​ផ្សព្វផ្សាយ​ពី​គុន​ខ្មែរ​បន្ថែម​ទៀត​នៅ​លើ​ឆាក​អន្តរជាតិ៕

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទថ្មី