ខ្លាំង​មែន​ ​និស្សិត​ស្រី​ជំនាញ​វិស្វករ​នុយក្លេអ៊ែរ​ ​បង្កើត​ស្នាដៃ​ដ៏​អស្ចារ្យ

  • 2017-04-27 23:49:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

និស្សិត​ស្រី​ឆ្នាំ​ទី​ ​២​ ​ជំនាញ​ថាមពល​នុយក្លេអ៊ែរ​ ​ក្នុង​សកលវិទ្យាល័យ​ ​MIT​ ​(Massachusetts Institute of Technology)​ ​របស់​សហរដ្ឋអាមេរិក​ ​កញ្ញា​ ​Monica Pham​ ​បាន​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​លាន់​មាត់​សរសើរ​ពី​សមត្ថភាព​រៀន​ជំនាញ​ដ៏​កម្រ​នេះ។

Monica Pham

ព្រោះ​តែ​ចំណូល​ចិត្ត​ក្នុង​មុខវិជ្ជា​ជីវវិទ្យា​តាំង​ពី​ក្មេង​ ​និង​មាន​ការ​ជំរុញ​ពី​គ្រូ​ទៀត​នោះ​ ​Monica Pham​ ​បាន​ជ្រើស​រៀន​មុខវិជ្ជា​វិស្វករ​នុយក្លេអ៊ែរ​ ​ខណៈ​នាង​ជឿ​ថា​ថាមពល​នុយក្លេអ៊ែរ​គឺ​ពិសេស​ ​ដែល​វា​ជា​មូលដ្ឋាន​គ្រឹះ​នៃ​ការ​បង្កើត​ថាមពល​ផ្សេង។

ទោះ​ជា​និស្សិត​ឆ្នាំ​ទី​ ​២​ ​ប៉ុន្តែ​ ​Monica Pham​ ​បាន​បន្សល់​ស្នាដៃ​ដ៏​ធំ​មួយ​គឺ​ការ​រួម​ចំណែក​បង្កើត​ប្រព័ន្ធ​វិភាគ​ ​និង​ដំណើរការ​ ​Tokamaks​ ​ដែល​ជា​បច្ចេកវិទ្យា​មេដែក​អាច​វិភាគ​ដឹង​កម្លាំង​រន្ទះ​ ​ក៏​ដូច​ជា​ការ​ប្រែប្រួល​នៃ​សណ្ឋាន​ភូមិសាស្ត្រ​ផែន​ដី។

Monica Pham​ ​ក៏​ត្រូវ​គេ​រាប់​បញ្ចូល​ជា​បុគ្គល​សំខាន់​ក្នុង​ការ​រួម​ចំណែក​អភិវឌ្ឍ​ ​និង​លើក​កម្ពស់​ស្រី​ក្នុង​វិស័យ​វិទ្យាសាស្ត្រ​ ​STEM​ ​(Science, technology, engineering, and mathematics)៕

ប្រភព៖ MIT News   ប្រែ​សម្រួល៖ រដ្ឋ