ស្មាតហ្វូន​បំពាក់​កាមេរ៉ា​ភ្លោះ ៤ ម៉ូដែល​ ត្រៀម​លេចចេញ​នា​ឆ្នាំ ២០១៧ នេះ​

  • 2017-04-28 04:04:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​វិវត្ត​នៃ​ស្មាតហ្វូន​នា​ពេល​បច្ចុប្បន្ន ហាក់​បី​ជា​មាន​សន្ទុះ​កាន់​តែ​ខ្លាំង​ឡើងៗ​។​ មិន​ថា​តែ​ការ​រចនា​នៃ​រូបរាង កម្លាំង​ម៉ាស៊ីន គួប​ផ្សំ​នឹង​ផ្នែក​កាមេរ៉ា​ ដែល​សុទ្ធ​សឹង​តែ​ជា​តម្រូវ​ការ​ចាំ​បាច់​របស់​អតិថិជន​មុន​ការ​រក​ទិញ​ស្មាតហ្វូន​ណា​មួយ​។

របាយការណ៍​មួយ​បង្ហាញ​ថា មាន​ស្មាតហ្វូន​ចំនួន ៤ ម៉ូដែល​ដែល​ត្រៀម​ភ្ជាប់​មក​ជាមួយ​កាមេរ៉ា​ភ្លោះ ហើយ​លេចចេញ​វត្តមាន​នា​ឆ្នាំ ២០១៧ នេះ​។

១. Galaxy Note 8 ពី​ SAMSUNG: រូបភាព​មួយ​សន្លឹក​ដែល​បង្ហោះ​ផ្សាយ​ដោយ​លោក​ Eldar Murtazin នៅ​លើ​ប្រព័ន្ធ​ Twitter ជុំ​វិញ​រូប​រាង​រំពឹង​ទុក​របស់ Note 8 ។​ គេ​ជឿជាក់​ថា វា​នឹង​មាន​ការ​បង្ហាញ​ខ្លួន​នា​អំឡុង​ខែ​កញ្ញា​ខាង​មុខ​នេះ ជាមួយ​ការ​ផ្លាស់​ប្ដូរ​មក​បំពាក់​កាមេរ៉ា​ភ្លោះ​ពីរ​គ្រាប់​។

២. iPhone 8 ពី​ Apple: នា​គម្រប់​ខួប​ ១០ ឆ្នាំ​នៃ​ការ​ផលិត iPhone គេ​ជឿជាក់​យ៉ាង​មុតមាំ​ រូបរាង​របស់​ទូរស័ព្ទ iPhone ជំនាន់​ក្រោយ នឹង​មាន​ការ​ផ្លាស់​ប្តូរ​ច្រើន ហើយ​ចំពោះ​ផ្នែក​កាមេរ៉ា​នឹង​មាន​ជា​បែប​កាមេរ៉ា​ភ្លោះ បញ្ឈរ​ខុស​ពី iPhone 7+ ឆ្នាំ​ទៅ​។

៣.OnePlus 5: ក្រោម​រូបភាព​មួយ​សន្លឹក លេចចេញ​ពី​គេហទំព័រ India Today កាល​ពី​ថ្ងៃ​ពុធ​កន្លង​ទៅ បាន​បង្ហាញ​ពី​គម្រូ​រាង​របស់ OnePlus 5 ជំនាន់​ក្រោយ ដែល​ត្រៀម​បំពាក់​កាមេរ៉ា​ភ្លោះ​ពីរ​គ្រាប់​បង្ហាញ​ខ្លួន​នា​អំឡុង​ខែ​មិថុនា​ខាង​មុខ​នេះ​។​

៤. Google Pixel 2: យោង​តាម​ប្រភព​ពី​ Wccftech ក៏​បាន​បង្ហាញ​ពី​កម្រង​រូបភាព​មួយ​ចំនួន​ តាំង​ពី​ខែ​មិនា​កន្លង​ទៅ ដែល​ថា Pixel 2 ជំនាន់​ក្រោយ​របស់​ក្រុមហ៊ុន​យក្ស​អាមេរិក Google នឹង​វិវត្ត​ការ​ផ្លាស់​ប្តូរ​ទៅ​ជា​ការ​បំពាក់​កាមេរ៉ា​ភ្លោះ​ពីរ​គ្រាប់​។

ប្រភព:

ប្រភព៖ ibtimes   ប្រែ​សម្រួល៖ ប៊ុណ្ណារ៉ា