ត្រកូល Manchester ចែកគ្នាម្នាក់មួយពិន្ទុក្នុងជំនួប Derby

  • 2017-04-27 23:11:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Manchester City និង Manchester United បានត្រឹមស្មើគ្នា ០-០ ប៉ុណ្ណោះនៅប្រកួត Premier League សប្ដាហ៍ទី៣៤នេះ។

ការប្រកួតនៅទឹកដី Etihad ចាប់ផ្ដើមលេងបាន៩នាទី Sergio Aguero ស៊ុតមួយជើងមុខទី ក្រោយ Kevin De Bruyne បញ្ចូនឲ្យយ៉ាងល្អប៉ុន្តែបាល់ទៅបុកនឹងបង្គោលទី។ លុះដល់នាទី២៤ Mkhitaryan មានឱកាស ស៊ុតច្បាស់មួយបាល់វិញតែអ្នកចាំទី Bravo ជួយសង្គ្រោះបានយ៉ាងល្អ។ នាទី៤៤ Ander Herrera សឹងតែរកគ្រាប់ឲ្យ Man United បានទៅហើយតែលោតតែតខុសបង្គោលទីបន្តិច។ ចប់វគ្គទីមួយក្រុមទាំងពីរស្មើគ្នា ០-០។

ចូលដល់វគ្គទីពីរនាទី៥៧ De Bruyne មានឱកាសទាត់មួយជើងមុខ តែបានត្រឹមប៉ោងសំណាញ់ទីខាងក្រៅប៉ុណ្ណោះ។ នាទី៨៤ ក្រុមលោក Mourinho សល់គ្នា១០នាក់ក្រោយ Fellaini បានកាតលឿងជាលើកទីពីរត្រូវ បណ្តេញចេញ។ នៅចុងម៉ោងរៀបចប់ការប្រកួតខ្សែប្រយុទ្ធ Jesus ស៊ុតបញ្ចូលទីបានសម្រេច ប៉ុន្តែអាជ្ញាកណ្ដាលខ្សែបន្ទាត់លើកទង់បង្ហាញថាបាល់នោះ Offside គួរឲ្យសោកស្ដាយជាទីបំផុត។ ចប់ការប្រកួត Man City និង Man Utd ស្មើគ្នា ០-០៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ វីរ័ត្ន