តារាងប្រៀបធៀបគ្រឿង Galaxy S7/S7 Edge និង S8/S8+ ដែលអ្នកចង់ទិញត្រូវដឹង

  • 2017-04-30 03:48:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្រាប់វត្តមាននៃការមកដល់នូវកំពូលស្មាតហ្វូនជំនាន់ចុងក្រោយ Galaxy S8/S8+ របស់ SAMSUNG កាន់តែកៀកជិតមកដល់នៅសប្ដាហ៍ក្រោយ។ ទន្ទឹមនឹងនោះ បើយើងក្រឡេកទៅមើលគេហទំព័រ SAMSUNG ផ្ទាល់ឯណោះវិញ ក៏បានបង្ហោះនូវតារាងប្រៀបធៀបយ៉ាងពិសេសមួយរវាងលក្ខណៈសម្បត្តិគ្រឿងរបស់ម៉ាស៊ីន S7/S7 Edge និង S8/S8+ ដូចដែលមាននៅខាងក្រោម។

សរុបមកវិញសម្រាប់ការប្រៀបធៀបខាងលើ សបង្ហាញឱ្យឃើញថាដោយទោះបីជា S8/S8+ មានតួខ្លួនធំជាងជំនាន់សិស្សប្អូន S7/S7 Edge ក៏ដោយ ប៉ុន្តែវាបានពាំនាំនូវអេក្រង់ប្រភេទ Infinity Display មកជាមួយ ហើយកម្រិតបង្ហាញគឺ QuadHD+ ប្រសើរជាងជំនាន់មុន។

ទំហំមេហ្គាភិចសែលកាមេរ៉ាទាំងជំនាន់មុនក្រោយ គឺបន្តរក្សាទំហំ 12 មេហ្គាភិចសែលដដែល ប៉ុន្តែកាមេរ៉ាមុខបានវិវត្តឡើងដល់ 8MP។ បទពិសោធន៍ថ្មី ដែលអ្នកប្រើប្រាស់អាចទទួលនៅលើ S8 គឺមុខងារ Bixby និង Samsung DeX ។ បន្ថែមពីនោះមុខងារនៃប្រព័ន្ធសុវត្ថិភាព S8 ពិតជាពិសេសជាងច្រើន ខណៈ S7 មានត្រឹមមុខងារស្កេនក្រយៅដៃធម្មតា។

ជាចុងបញ្ចប់សម្រាប់អ្នកដែលប៉ងទិញ S8 ឫ S8+ អាចនិយាយថា វាពិតជាមិនខកបំណងឡើយ ក្នុងការបន្ទាន់ស៊េរីមកកាន់ស្មាតហ្វូនជំនាន់ក្រោយនេះ៕

ប្រភព៖ Samsung   ប្រែ​សម្រួល៖ សុខហេង