របប​ប្រាក់​សោធន​រវាង​មន្ត្រីរាជការ​និង​វិស័យ​ឯក​មាន​ភាព​ប្រហាក់ប្រហែលគ្នា​

  • 2017-04-30 04:17:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មន្ត្រី​របប​សន្តិសុខ​សង្គម​ ហៅ​កាត់ ប​.​ស​.​សបាន​មានប្រសាសន៍​ឲ្យ​ដឹងថា របប​សោធន​និវត្តន៍​រវាង​មន្ត្រីរាជការ​និង​ វិស័យ​​ឯក​ជន មាន​ភាព​ប្រហាក់ប្រហែលគ្នា​។​

​លោក​ជាវ ប៊ុន​រិ​ទ្ធិ​អ្នកនាំពាក្យ​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម នៃ​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បានបញ្ជាក់​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ទី​ ២៩ មេសា​ កន្លងមក​ថា ដើម្បី​ឆ្លើយតប​នឹង​ការទទូច​ចង់បាន​ពី​វិស័យ​ឯកជន ពិសេស​បងប្អូន​កម្មក​រ​និយោជិត​នៅពេល​ចាស់​ទៅ និង​ចង់​រស់នៅក្នុង​ជីវភាព​សមរម្យ នៅពេលដែល​សម្រាក​ពី​ការងារ ឬក៏​ឈប់សម្រាក​ពី​រោងចក្រ​កាត់ដេរ​ពួកគាត់​នឹង​ទទួលបាន​​នូវ​របប​ថ្មី​នេះ​ឲ្យ​តែ​គាត់​អនុវត្ត​ទៅតាម​អ្វី ដែល​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​ស្នើរ​សុំ​ឲ្យ​មាន​ចុះបញ្ជី​ឈ្មោះ​ត្រឹមត្រូវ​។ អញ្ចឹង​នៅពេលដែល​វិស័យ បងប្អូន​ធ្វើការ​ងារ​នៅក្នុង​វិស័យ​ឯកជន ដែលមាន​អាយុ​៦០​ឆ្នាំ​ឡើងទៅ គាត់​អាច​ទទួលបាន​នៅ​ប្រាក់ខែ ចូលនិវត្តន៍​ដ៏​សមរម្យ​មួយ​ដែល​អាច​ចិញ្ចឹមជីវិត​រស់នៅ​បាន​។​

​លោក​បន្តថា “​គោលនយោបាយ​របស់រ​ដ្ឋា​ភិ​បាល​ថ្មី​នេះ បាន​ឆ្លុះបញ្ចាំង​គ្នា​ពី​តុល្យភាព​រវាង​វិស័យ​ឯកជន និង​សាធារណៈ​”​។ លោក​បន្តថា “​ពីមុន​បងប្អូន​កម្មក​រ​និយោជិត ឬមួយ​ក៏​ធ្វើ​ការងារ​ក្នុង​វិស័យ​ឯកជន​ភាគច្រើន ចង់ទៅ​បម្រើ​ការងារ​នៅ ក្នុង​ក្របខ័ណ្ឌ​សាធារណៈ ក៏ដូចជា​មន្ត្រីរាជការ ដោយ​គាត់​យល់ឃើញថា នៅពេលដែល​គាត់​ចាស់​ទៅ គាត់​អាច​ទទួលបាន​ប្រាក់​សោធន​និវត្តន៍​”​។

​លោក​ជាវ ប៊ុន​រិ​ទ្ឋិ​បាន​បន្ថែមថា របប​ថ្មី​សម្រាប់​វិស័យ​ឯកជន ក៏​មិន​ប៉ះពាល់ ទៅដល់​មន្ត្រីរាជការ ពោល​អាស្រ័យទៅលើ​ធនធាន​ ក៏​ដូច​​ជា​ខាង​សាធារណៈជន និង​ប្រជាពលរដ្ឋ​ដែល គាត់​ចង់​ធ្វើ​ការងារ​នៅក្នុង​វិស័យ​ឯកជន ឬមួយ​ក៏​វិស័យ​សាធារណៈ​ ប៉ុន្តែ​ទាំងពីរ​នេះ​​ គឺ​ទទួលបាន​អត្ថប្រយោជន៍​ដូចគ្នា គឺ​របប​សន្តិសុខ​សង្គម​ផ្នែក​ឯកជន​ដូចនឹង​សន្តិសុខ​សង្គម​ដូចនឹង​វិស័យ​សាធារណៈ​។​​ ប្រាក់​សោធន ឬ​សោធន​ជរាភាព​ត្រូវបាន​បង្កើតឡើង ដើម្បី​គាំពារ​ដល់​ជន​ចាស់ជរា ដែលជា​កម្លាំង​ពលកម្ម​សកម្ម​នាពេល​បច្ចុប្បន្ន និង​ការចូលរួមចំណែក​លើក​កម្ពស់​ផលិតភាព​ពលកម្ម​ព្រោះថា​តាមរយៈ​របប​នេះ​កម្លាំង​ពលកម្ម​បច្ចុប្បន្ន​មាន​ភាពកក់ក្តៅ​ចំពោះ​អនាគត ទោះបីជា​កំពុងធ្វើការ​ក្នុង​វិស័យ​ឯកជន​យ៉ាងណាក្តី​៕

ប្រភព៖ Rasmeinews

អត្ថបទពេញនិយម