ដឹងទេម៉ាស៊ីនដកលុយ ATM ដំបូងបង្អស់បង្ហាញខ្លួន នៅឆ្នាំណា និងប្រទេសណា?

  • 2017-04-30 04:24:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្ងៃទី២ ខែកញ្ញា ឆ្នាំ១៩៦៩ ម៉ាស៊ីនទូ ATM (Automatic Teller Machine) ត្រុវបានបង្ហាញខ្លួនជា សាធារណៈដំបូងបង្អស់ នៅឯធនាគារ Chemical Bank ស្ថិតនៅអគារពាណិជ្ជកម្ម Rockville ក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ។

ATM បានក្លាយទៅជាបដិវដ្ត នៃការផ្លាស់ប្តូរដ៏ធំ របស់វិស័យធនាគារ នៅលើពិភពលោក តាមរយៈការកាត់បន្ថយចំនួន នៃការធ្វើប្រតិបត្តិការ ដកសាច់ប្រាក់ចេញ ពីធនាគារបានយ៉ាងច្រើន ។ រហូតមកត្រឹម ឆ្នាំ១៩៨០ ទូម៉ាស៊ីន ATM ត្រូវបានប្រើប្រាស់ជា មធ្យោបាយដកប្រាក់ ដាក់ប្រាក់យ៉ាងទូលំទួលាយ នៅក្នុងបណ្តាលប្រទេស ជាច្រើនលើពិភពលោក និងថែមទាំងអាចបំពេញតួនាទី ជាច្រើនមុខទៀតដូចជា បញ្ជូនលុយពីគណនេយ្យមួយ ទៅគណនេយ្យមួយហើយ មិនត្រឹមតែប៉ុណ្ណោះ មកទល់បច្ចុប្បន្ន វារឹតតែមានសារៈសំខាន់ សម្រាប់អ្កកប្រើប្រាស់ទូរស័ព្ទដៃ និងអ៊ីម៉ែលផងដែរ ៕

ប្រភព ៖ http://dap-news.com