Pique ថា​រឿង​២​ធ្វើ​ឲ្យ​គេ​សប្បាយ​ចិត្ត​ខ្លាំង​បំផុត ទី​មួយ​ឈ្នះ​នៅ​ដី​ Real និង​ទី២...

  • 2017-04-30 08:12:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Gerard Pique បាន​និយាយ​ថា​ខ្លួន​ពិត​ជា​រីករាយ​ខ្លាំង​​បំផុត​ចំពោះ​ជ័យ​ជម្នះ​ក្រៅ​ដី​២​ប្រកួត​កន្លង​មក​ ទីមួយ​​គឺ​នៅ​ទឹកដី​ Real Madrid និង​ទី​ពីរ​នៅ​ទឹកដី Espanyol។

Gerard Pique

ការ​លើក​ឡើង​ដូច្នេះ​ត្រូវ​ខ្សែ​ការពារ​សញ្ជាតិ​អេស្ប៉ាញ​អះអាង​ថា​ដោយ​សារ​ Real Madrid គឺ​ជា​គូ​ប្រជែង​ពាន​ដ៏​ធំ​បំផុត​របស់ Barcelona ហើយ​ Espanyol វិញ​គឺ​ជា​ក្រុម​ស្ថិត​ក្នុង​ទីក្រុង​ជាមួយ​គ្នា។ ក្រោយ​ជ័យ​ជម្នះ​ ៣-០ យប់​មិញ​ Pique បាន​និយាយ​ថា៖"កីឡដ្ឋាន​នេះ (Espanyol) និង​កីឡដ្ឋាន Real Madrid គឺ​ជា​ទី​កន្លែង​ដែល​ខ្ញុំ​រីករាយ​ជា​ទីបំផុត​ក្រោយ​ឈ្នះ​ម្ដងៗ"។

Barcelona ​បច្ចុប្បន្ន​ឈរ​លេខ​មួយ​ក្នុង​តារាង​​មាន​៨១​ពិន្ទុ​ក្រោយ​លេង​បាន ៣៥​ប្រកួត​។ យ៉ាង​ណា​ក៏​ដោយ​ Real Madrid ដែល​ឈរ​លេខ​២​មាន​៨១​ពិន្ទុ​ដូចគ្នា និង​សល់​មួយ​ប្រកួត​ក្នុង​ដៃ​ថែម​ទៀត​ផង​ ខណៈ​ក្របខ័ណ្ឌ​ La Liga សល់​តែ​៣សប្ដាហ៍​ទៀត​នឹង​រក​ឃើញ​ជើង​ឯក​ហើយ៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ វីរ័ត្ន

អត្ថបទពេញនិយម