​«​ទ្រូ​ម៉ាន់​នី​»​ រៀបចំរ​ង្វាន់​ជាច្រើន​ជូន​ភ្នាក់ងារ​ខ្លួន​ក្នុង​កម្មវិធី​​ជប់​លៀ​ង​​ជួប​​ជុំ​​​​គ្នា​

  • 2017-04-30 12:50:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ផ្ទេរ​ប្រាក់​ល្បី​ឈ្មោះ «​ទ្រូ​ម៉ាន់​នី​» បាន​រៀបចំ​កម្មវិធី​ជប់​លៀ​ង​ជួប​ជុំ​ភ្នាក់ងារ​របស់ខ្លួន​យ៉ាង​ឧឡា​រិ​ក​បំ​ផុត​នៅ​ភ្នំ​ពេញ​កាលពី​ថ្ងៃទី​២៧ មេសា ២០១៧ កន្លង​ទៅ​នេះ ដោយ​ថែមទាំង​មាន​កម្មវិធី​ពិសេស​ផ្តល់​ពាន​រ​ង្វាន់ និង​រ​ង្វាន់​លើកទឹកចិត្ត​ជាច្រើនដល់​​​ភ្នាក់ងារ​ឆ្នើម​ទៀតផង ។ ក្រៅពីនេះ​ ភ្នាក់​ងារ​​ផ្សេង​ទៀត​​ក្នុង​ចំណោម​​ភ្នាក់ងារ​ចូលរួមទាំងអស់​ប្រមាណ​ជា​៥០០​ មកពី​ខណ្ឌ​ផ្សេង​ៗ​​គ្នា ក៏​​មាន​ឱកាស​ឈ្នះរ​ង្វាន់​ជាច្រើន តាម​រយៈ​ការចាប់រ​ង្វាន់ ពី​ក្រុមហ៊ុន​ទ្រូ​ម៉ាន់​នី​ដែរ​​ ។​

​កម្មវិធី​ជួប​ជុំនេះ​ក៏បាន​ផ្តល់ជូន​នូ​វ​ចំ​ណេះ​ដឹង​ថ្មីៗ ក៏ដូចជា ៖ គោលការណ៍​របស់​ក្រុមហ៊ុន​ក្នុង​ការ​ជួយ​​សម្រួល​ដល់​ការ​ការផ្តល់​សេវាកម្ម ជូន​អតិ​ថិ​ជន និង​វិធីសាស្ត្រ ជួយ​រក​ចំណូល​ជាដើម ។ នេះ​ក៏​ជា​​ឱកាស​មួយ​ដ៏​ល្អ​ដែល​ភ្នាក់ងារ​មកពី​ទីតាំង​ខុសៗ​គ្នា អាច​ធ្វើការ​ប្រា​ស្រ័យ​ទាក់ទង​គ្នាំ ដើម្បី​ផ្លាស់ប្តូរ​​យោបល់ ចែក​រំលែ​កបទពិសោធន៍​ឲ្យ​គ្នា​ទៅ​វិ​ញ​ទៅមក​។

​ទ្រូ​ម៉ាន់​នី ជា​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​ជាច្រើន​រួមមាន ដាក់​ប្រាក់ ដក​ប្រាក់ ដាក់​លុយ​ទូរ​ស័ព្ទ បង់​វិក្កយបត្រ និង​ផ្ទេរ​ប្រាក់ ដែល​ជា​សេវាកម្ម​មួយ ទទួលបាន​ការគាំទ្រ​យ៉ាងខ្លាំង ពី​អតិ​ថិ​ជន​ដោយ​ក្រុមហ៊ុន​បាន​គិតគូ ពី​ការ​ចំណាយ​របស់​ប្រជា​ជន​កម្ពុជា ដែល​អតិ​ថិ​ជន​ចំណាយ​ត្រឹមតែ​២៥០០ រៀល​តែប៉ុ​ណ្ណោះ ក្នុង​ការផ្ទេរ​ប្រាក់​ក្រោម​៤០០,០០០​រៀល ឬ​ក្រោម ១០០ ដុល្លា ជាមួយ​ភ្នាក់ងារ​ទ្រូ​ម៉ាន់​នី ជិត​៥,០០០ ទីកន្លែង​ទូទាំង​​កម្ពុជា​។​

ក្រុមហ៊ុន​ទ្រូ​ម៉ាន់​នី គឺជា​ក្រុមហ៊ុន​ដ៏​ធំ​មួយ មានកា​រិ​យាល័យ​នៅ ៦​ប្រទេស ដូចជា ប្រទេស​កម្ពុជា ថៃ មី​យ៉ាន់​ម៉ា ឥណ្ឌូនេស៊ី ហ្វីលីពីន និង​វៀតណាម ហើយ​ក្រុមហ៊ុន នឹង​ព​ង្រី​ក​អាជីវកម្ម​ខ្លួន នៅ​គ្រប់​ប្រទេស​ទាំងអស់ ទូទាំង​អាស៊ាន​នៅពេល​ឆាប់ៗ​នេះ​។​

​លោក គង់ មាន ជា​នាយក​គ្រប់​គ្រង​ទូទៅ ក្រុមហ៊ុន​ទ្រូ​ម៉ាន់​នី​ប្រចាំ​ប្រទេស​កម្ពុជា បាន​ធ្វើ​បទ​បង្ហាញ​ពី​ផែនការ និង​គោលការណ៍​របស់​ក្រុមហ៊ុន ព្រម​ទាំង​មាន​ប្រសាសន៍ ថ្លែង​អំណរគុណ​ដល់​ភ្នាក់ងារ​ទាំងអស់ ដែល​បាន​ចូលរួម​កម្មវិធី និង​សង្ឃឹម​យ៉ាង​មុតមាំ​ថា ភ្នាក់ងារ​ទូទាំង​ប្រទេស នឹង​បន្ត​ការសហការ​ល្អ​ជាមួយនឹង ក្រុមហ៊ុន​ក្នុង​ការផ្តល់​សេវាកម្ម គួរ​ជាទី​ពេញចិត្ត​ជូន​អតិ​ថិ​ជន​។ បន្ទាប់ពី​កម្មវិធី​ជួប​ជុំ នៅ​រាជធានី​ភ្នំពេញ​រួច ក្រុម​ហ៊ុ​នឹងប​ន្ត​រៀ​ប​ចំ កម្មវិធី​ជួប​ជុំ​ភ្នាក់ងារនៅតាម​បណ្តា​ខេត្ត​ផ្សេងៗ​ទៀត ជា​បន្តបន្ទាប់​។​

សម្រាប់​ព័ត៌មាន​បន្ថែម​ ឬ ប្រសិនបើ​អ្នក​​មាន​បំណង​ចង់​ក្លាយជា​ភ្នាក់ងារ​ទ្រូ​ម៉ាន់​នី សូម​ទាក់​ទង​​​៖

  • លេខ​ទូរ​ស័​ព្ទ ០៧០ ៩៩៩ ៦៣៩ / ០៨៩ ៩៩៩ ៦៣៩
  • ហ្វេ​ស​ប៊ុក TrueMoney Cambodia
  • វេបសាយ www.truemoney.com.kh

ដោយ៖​ លីដា

អត្ថបទពេញនិយម