Chelsea និង Spurs ឈ្នះរៀងខ្លួនបន្តប្រដេញគ្នានៅកំពូលតារាង

  • 2017-04-30 23:53:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុងការប្រកួត Premier League សប្ដាហ៍ទី៣៤នេះ ក្រុមលេខមួយ Chelsea បានយកឈ្នះម្ចាស់ផ្ទះ Everton ៣-០ ខណ: Tottenham Hotspur យកឈ្នះគូប្រជែងនៅទីក្រុងឡុងភាគខាងជើង Arsenal ២-០ ដែរ។

គូទីមួយ Everton រវាងនិង Chelsea នៅវគ្គទីមួយលទ្ធផលបានត្រឹមស្មើគ្នា ០-០ ប៉ុណ្ណោះ តែនៅវគ្គទីពីរ គ្រាប់បាល់៣គ្រាប់ពីសំណាក់ក្រុមភ្ញៀវបានកើតឡើង។ គ្រប់ទីមួយនៅនាទី៦៦ ជាការស៊ុតមួយជើងពីចម្ងាយរបស់ Pedro អតីតខ្សែប្រយុទ្ធ Barcelona។ នៅនាទី៧៩ Cahill ជាអ្នកស៊ុតគ្រាប់ទីពីរបន្ទាប់ពី Hazard បញ្ជូនបាល់ Free Kick ចូលទៅមុខទី ហើយនៅនាទី៨៦ Fàbregas ដែលប្ដូរជំនួស Pedro បានអូសបាល់ពីឆ្វេងហើយប៉ះឲ្យ Willian ស៊ុតបញ្ចូលទីស្រួលៗ។

គូទីពីរ ក្នុងជំនួប London Derby ម្ចាស់ផ្ទះ Tottenham Hotspur បានយកឈ្នះ Arsenal ២-០។ គ្រាប់ទីមួយរកបានដោយកីឡាករវ័យក្មេង Dele Alli ក្រោយ Cech សង្គ្រោះបាល់ពីការស៊ុតដំបូងរបស់ Eriksen។ លុះដល់នាទី៥៨ Kane ស៊ុតប៉េណាល់ទីថែមបានមួយគ្រាប់ទៀតក្រោយពេល Gabriel បានធ្វើឲ្យរូបគេដួលក្នុងប្រអប់គ្រោះថ្នាក់៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ វីរ័ត្ន

អត្ថបទពេញនិយម