ជប៉ុន បញ្ជូន​នាវាចម្បាំង​ធំបំផុត​របស់ខ្លួន ទៅការពារ​នាវាអាមេរិក

  • 2017-05-01 06:19:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោង​តាម​សារព័ត៌មាន BBC បាន​ឲ្យ​ដឹង​ថា ជប៉ុន បាន​បញ្ជូន​នាវា​ចម្បាំង​ធំ​បំផុត​របស់​ខ្លួន នៅ​ក្នុង​ប្រតិបត្តិការ​លើក​ដំបូង​បង្អស់ ចាប់​តាំង​ពី​បាន​អនុម័ត​ច្បាប់​ដ៏​ចម្រូងចម្រាស ស្ដី​ពី​ការ​ពង្រីក​តួនាទី​យោធា​របស់​ខ្លួន នៅ​ក្នុង​ឆ្នាំ​២០១៥។

នាវា Izumo

នាវា​ចម្បាំង​ដឹក​ឧទ្ធម្ភាគចក្រ​របស់​ជប៉ុន មាន​ឈ្មោះ​ថា Izumo បាន​អម​ដំណើរ ដើម្បី​ការពារ​នាវា​ដឹក​សម្ភារៈ​ផ្គត់ផ្គង់​របស់​អាមេរិក ដែល​ធ្វើ​ដំណើរ​ទៅ​ចាក់​សាំង​ឲ្យ​កង​នាវា​ចរ។ នាវា Izumo ដែល​មាន​ប្រវែង ២៤៩​ម៉ែត្រ អាច​ដឹក​ឧទ្ធម្ភាគចក្រ​រហូត​ដល់​ទៅ ៩​គ្រឿង ហើយ​មាន​លក្ខណៈ​ប្រហាក់​ប្រហែល​ទៅ​នឹង នាវា Amphibious Assault Ship របស់​សហរដ្ឋអាមេរិក​ដែរ។

ទីភ្នាក់ងារ​ព័ត៌មាន Kyodo បាន​ឲ្យ​ដឹង​ថា នាវា​ Izumo បាន​ចាកចេញ​ពី​មូលដ្ឋាន​របស់​ខ្លួន ក្នុង​ទីក្រុង Yokosuka ភាគ​ខាងត្បូង​ទីក្រុង Tokyo ដើម្បី​ចូលរួម​ជាមួយ​នាវា​ដឹក​សម្ភារៈ​ផ្គត់ផ្គង់​អាមេរិក និង​រួម​ដំណើរ​ជាមួយ​គ្នា ឆ្ពោះ​ទៅ​កាន់​កោះ Shikoku ភាគ​ខាងលិច ប្រទេស​ជប៉ុន៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ សេង ឡុង