ស្រួល​បាត់! អនុវត្ត​ប៉ុន្មាន​យ៉ាង​នេះ អាច​ការពារ​ផ្ដាសាយ ពេល​កំពុង​ប្រើ​ម៉ាស៊ីន​ត្រជាក់

  • 2017-05-02 08:35:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រើ​ប្រាស់​ម៉ាស៊ីន​ត្រជាក់​អាច​ធ្វើ​ឲ្យ​ប្រិយមិត្ត​មួយ​ចំនួន​កើត​ផ្ដាសាយ ឬ​ធ្វើ​ឲ្យ​ជំងឺ​នេះ​កាន់​តែ​ធ្ងន់ធ្ងរ​ជាង​មុន។ អ៊ីចឹង​មែន​អត់? ឈប់​បារម្ភ​ទៀត​ទៅ ព្រោះ​អី Sabay នឹង​ប្រាប់​ពី​គន្លឹះ​ខ្លះៗ​ដើម្បី​បង្ការ​ផ្ដាសាយ ពេល​កំពុង​ប្រើ​ម៉ាស៊ីន​ត្រជាក់។

សម្អាត​តម្រង​ម៉ាស៊ីន​ត្រជាក់៖ បើ​មិន​បាន​ពិនិត្យ និង​សម្អាត​វា​ឲ្យ​បាន​ត្រឹម​ត្រូវ​ទេ ម៉ាស៊ីន​ត្រជាក់​ប្រាកដ​ជា​បញ្ចេញ​ខ្យល់​កខ្វក់​មក ដែល​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ផ្លូវ​ដង្ហើម ជា​មូល​ហេតុ​នាំ​ឲ្យ​កើត​ផ្ដាសាយ។

កម្ចាត់​ធូលី៖ បើ​សម្អាត​តែ​ម៉ាស៊ីន​ត្រជាក់ តែ​បរិយាកាស​ជុំវិញ​សុទ្ធ​តែ​ដី ក៏​ផ្ដាសាយ​នៅ​តែ​កើត​បាន​យ៉ាង​ងាយ។ ចឹង​ត្រូវ​ប្រាកដ​ថា​បន្ទប់​អ្នក​គឺ​ស្អាត ពិសេស​នៅ​តាម​កម្រាល​ព្រំ ភួយ វាំងនន ជា​ដើម ព្រោះ​វា​មាន​សាច់​កំណាត់​តូចៗ​ច្រើន​ដែល​ដី​ផ្ទុក​ក្នុង​នោះ​ច្រើន ហើយ​ក៏​ងាយ​ជ្រុះ​ដែរ។

សីតុណ្ហភាព៖ ចំណុច​នេះ​ងាយ​កើត​ឡើង​សម្រាប់​កូន​ក្មេង និង​មនុស្ស​ចាស់ ព្រោះ​កាយ​សម្បទា​មិន​សូវ​រឹងមាំ។ គួរ​កំណត់​សីតុណ្ហភាព​ម៉ាស៊ីន​ត្រជាក់​ឲ្យ​សមស្រប​ល្មម។ បើ​ត្រជាក់ ឬ​ក្ដៅ​ពេក សុទ្ធ​តែ​មិន​ល្អ​សម្រាប់​សុខ​ភាព។

កុំ​ព្យាយាម​នៅ​មុខ​ខ្យល់៖ ទោះ​បី​ជា​យើង​ថែ​ទាំ​វា​យ៉ាង​ណា ក៏​មិន​អាច​ធានា ១០០% ថា ខ្យល់​ម៉ាស៊ីន​ត្រជាក់​នោះ​គ្មាន​ដី​សោះ​នោះ​ឡើយ ចឹង​ព្យាយាម​កុំ​នៅ​មុខ​ខ្យល់​ម៉ាស៊ីន​ត្រជាក់។

ជ្រើស​រើស​ម៉ាស៊ីន​ត្រជាក់​ឲ្យ​បាន​ត្រឹម​ត្រូវ៖ មុន​ទិញ ត្រូវ​គិត​លើ​បច្ចេកវិទ្យា​របស់​ម៉ាស៊ីន​ត្រជាក់​ម៉ាក​មួយ​ហ្នឹង ដែល​អាច​បន្សុទ្ធ​ខ្យល់​បរិសុទ្ធ​បាន​ល្អ​មិន​ប៉ះ​ពាល់​ដល់​ផ្លូវ​ដង្ហើម និង​សុខភាព ខណៈ​ធ្វើ​ឲ្យ​បន្ទប់​ត្រជាក់​លឿន។ ម៉ាស៊ីន​ត្រជាក់​ស៊េរី​ថ្មី Samsung 8 Pole Digital Inverter 2017 មាន​បច្ចេកវិទ្យា​នេះ ធ្វើ​ឲ្យ​ខ្យល់​ត្រជាក់ ហើយ​មិន​មាន​មេរោគ​ទៀត។

៥ យ៉ាង​នេះ សុទ្ធ​តែ​ជា​វិធី​ងាយៗ​ដែល​យើង​អាច​ធ្វើ​បាន​ដោយ​ខ្លួន​ឯង ទោះ​បី​ជា​វិធី​នេះ​មិន​ប្រាកដ​ថា​អាច​បង្ការ​បាន ១០០% ក្ដី តែ​យ៉ាង​ណា​ក៏​ជួយ​កាត់​បន្ថយ​បាន​ខ្លះ​ដែរ៕

អត្ថបទ៖ វិទូ