ច្បាស់​ដូច​ថ្ងៃ​ពី​លក្ខណៈសម្បត្តិ​ទូរសព្ទ​អាច​ច្របាច់​បាន​របស់​ HTC

  • 2017-05-02 01:49:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រូប​មួយ​សន្លឹក​ដែល​ទំនង​ជា​នឹង​ប្រើ​លើ​ប្រអប់​ HTC U 11 បាន​បង្ហាញ​​យ៉ាង​ច្បាស់​ពី​លក្ខណៈ​សម្បត្តិ​របស់​ស្មាតហ្វូន​ដែល​បង្ហាញ​ក្នុង​ថ្ងៃ​ទី​ ១៦ ខែ​ឧសភា​ ខាង​មុខ​នេះ។

ផ្អែក​តាម​រូបភាព​​គេ​ដឹង​ថា​ U 11 នឹង​មាន​អេក្រង់​​ ៥,៥ អ៊ីញ អាច​បង្ហាញ​រូបភាព​ក្នុង​កម្រិត​ Quad HD និង មាន​ការ​ការពារ​​ដោយ​កញ្ចក់​ Gorilla Glass 5។ មាន​ដំណើរ​ការ​ដោយ​បន្ទះ​ឈីប​ Snapdragon 835, RAM ទំហំ​ 4 GB ឬ 6 GB ភ្ជាប់​ជា​មួយ​អង្គ​ផ្ទុក​ទិន្នន័យ​ 64 GB ឬ 128 GB និង មាន​រន្ធ​សម្រាប់​ដោយ​មេមូរី​កាត​ទំហំ​ដល់​ 2 TB។

កាមេរ៉ា​ខាង​ក្រោយ​មាន​កម្រិត​ 12 MP, Aperture f/1.7, មាន​ UltraSpeed AF ដែល​អាច​ធ្វើ​ការ​ Focus បាន​រហ័ស និង មាន​បច្ចេកវិទ្យា​រក្សា​លំនឹង​ OIS ទៀត​ផង។ កាមេរ៉ា​ខាង​មុខ​មាន​ទំហំ​ធំ​ដល់​ 16 MP ដែល​មាន​ Aperture f/2.0 និង​ អាច​ថត​ Selfie បែប​ទូលាយ​ប្រភេទ Panorama។ មាន​ទ្រនាប់​ស្កេន​ក្រយៅ​ដៃ និង មាន​កម្រិត​ធន់​នឹង​ទឹក IP 57។ មិន​មាន​ប្រាប់​ពី​ទំហំ​ថ្ម​ ប៉ុន្តែ​ដឹង​ថា​មាន​បច្ចេកវិទ្យា​សាក​ថ្ម​បាន​លឿន​ Quick Charger 3.0។

អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​ខ្លាំង​នោះ​គឺ​ឃើញ​មាន​បច្ចេកវិទ្យា​ពិសេស​​ឈ្មោះ​ Edge Sense ដែល​តាម​ដំណឹង​លេច​ធ្លាយ​កន្លង​មក​ឲ្យ​ដឹង​ថា​បច្ចេកវិទ្យា​នេះ​អាច​ធ្វើ​ការ​បញ្ជា​ទូរសព្ទ​ឲ្យ​បំពេញ​មុខងារ​អ្វី​មួយ​បាន​តាម​ការ​ច្របាច់​តួ​ខ្លួន​របស់​វា។ សល់​តែ​ប៉ុន្មាន​សប្ដាហ៍​ទៀត HTC U 11 នឹង​បង្ហាញ​វត្តមាន​ជា​ផ្លូវ​ការ​ ពេល​នោះ​នឹង​ដឹង​កាន់​តែ​ច្បាស់​ពី​​ដំណើរ​ការ​មុខងារ​ពិសេសៗ​ដែល​លេច​ធ្លាយ​កន្លងទៅ៕​​​

ប្រភព៖ PhoneArena   ប្រែ​សម្រួល៖ សុខហេង