របៀប​​សា​វីដេអូ YouTube ​ទៅមុខ-ថយ​ក្រោយ​ម្ដង ១០ វិនាទី​លើ iPhone

  • 2017-05-02 03:02:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី Youtube បាន​បន្ថែម​មុខងារ​ថ្មី​​ដែល​អាច​ឲ្យ​អ្នក​មើល​វីដេអូ​លើ Youtube កាន់​តែ​ងាយស្រួល​នោះ​គឺមុខងារ​សារ​វីដេអូ​ទៅ​មុខ​ ឬថយ​ក្រោយ​ម្ដង​ ១០ វីនាទី​ដែល​ភាគ​ច្រើន​មិន​សូវ​មាន​អ្នក​ចាប់​អារម្មណ៍​នោះ​ទេ។ ថ្ងៃ​នេះ​ក្រុម​ការងារ​សូម​បង្ហាញ​ជូនពី​វិធីងាយៗ​នេះ ដើម្បី​ការ​ទស្សនា​វីដេអូ​កាន់​តែជក់​ចិត្ត។

កុំ​ឲ្យ​ខាត​ពេល​ទាញ​ទូរស័ព្ទ iPhone របស់​អ្នក​អនុវត្ត​តាម​វិធី​ខាង​ក្រោម​នេះ៖

១/. ដំបូង​​ប្រិយមិត្ត​​គ្រាន់​តែ​ចូល​ទៅ​កាន់ Youtube រួច​បើក​វីដេអូ​ដែល​អ្នក​ពេញ​ចិត្ត​

២/. បន្ទាប់​មក​ចុច​​លើ​អេក្រង់​ទូរសព្ទ​​​​ផ្នែក​ខាង​ស្ដាំ​ពីរ​ដង​(សារ​ទៅ​មុខ) ឬ​ចុច​ពីរដង​ផ្នែក​ខាង​ឆ្វេង​(សារ​ទៅ​ក្រោយ)

៣/. អនុវត្ត​ុ​ដូច​នេះ​ដដែលៗ​ប្រសិន​បើ​ករណី​ល្បឿន​​អឺនធើណិត​យឺត ដោយ​អ្នក​មិន​ចាំ​បាច់​ចុច​កាត់​វីដេអូ​កំពុង Play នោះ​ទេ។

របៀប​សារ​វីដេអូ​ចុះ-ឡើងលើ Youtube

អត្ថបទ៖ រក្សា

អត្ថបទពេញនិយម