វិធី​ប្រើ​មុខងារ​ ​Find My AirPods​ ​រក​កាស​តម្លៃ​ ​១៥៩ ដុល្លារ​ ​នៅ​ពេល​បាត់

  • 2017-05-02 06:36:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដើម្បី​ផ្ដល់​ភាព​ងាយ​ស្រួល​ ​និង​ទំនុក​ចិត្ត​ដល់​អ្នក​ប្រើប្រាស់​កាស​ឥត​ខ្សែ​ ​AirPods​ ​ក្រុមហ៊ុន​ ​Apple​ ​បាន​ដំណើរការ​មុខងារ​ ​Find My AirPods​ ​ដែល​មាន​សមត្ថភាព​ស្វែងរក​កាស​ប្រភេទ​នេះ​យ៉ាង​រហ័ស។ ចង់​ដឹង​ ​Find My AirPods​ ​ដំណើរការ​យ៉ាង​ដូចម្ដេច​ ​តោះ​សាក​ល្បង​ទាំង​អស់​គ្នា៖

វិធី​ចាប់​ទី​តាំង​ដែល​បាត់​កាស​ ​AirPods

១. បើក​កម្មវិធី​ ​Find My iPhone​ ​បើ​អ្នក​ពុំ​មាន​ ​​សូម​ចុច​ទាញ​យក​តាម​តំណ​ភ្ជាប់​នេះ

២. ចុច​ ​Log In​ ​ជា​មួយ​គណនី​របស់​អ្នក​ ​ដោយ​ប្រើ​ ​Apple ID។

៣. ក្រោយ​មក​ប្រិយមិត្ត​នឹង​ឃើញ​ផ្ទាំង​បញ្ជី​ឧបករណ៍​ ​iDevice​ ​ដែល​ប្រើ​ទាំង​អស់​ ​ហើយ​ចុច​ទៅ​លើ​រូប​តំណាង​កាស​ ​AirPods។

៤. ទីតាំង​ដែល​ចាប់​បាន​ក្រោយ​គេ​បង្អស់​នៃ​កាស​ ​AirPods​ ​នឹង​បង្ហាញ​នៅ​លើ​ផែនទី។ បើ​វា​បង្ហាញ​ពណ៌​ប្រផេះ​ ​(មិន​មែន​ពណ៌​បៃ​តង)​ ​នោះ​មាន​ន័យ​ថា​ ​វា​ត្រូវ​បាន​ផ្ដាច់​ចេញ​ពី​ឧបករណ៍​ ​iDevice​ ​របស់​អ្នក​ហើយ។

៥. ពេល​ចាប់​បាន​ទី​តាំង​ចុង​ក្រោយ​នៃ​កាស​ ​AirPods​ ​ចំណុច​ ​២​ ​យ៉ាង​ដែល​ត្រូវ​ធ្វើ​គឺ៖

  • ទៅ​កាន់​ទី​តាំង​ ​:​ ​ចុច​ប៊ូតុង​ ​Actions​ ​រួច​ចុច​លើ​រូប​ឡាន​ ​ដើម្បី​បង្ហាញ​ទីតាំង​ដែល​អ្នក​ត្រូវ​ទៅ​រក​កាស AirPods។
  • បញ្ជា​ឱ្យ​ឮ​សំឡេង​ ​:​ ​អ្នក​អាច​បញ្ជា​ឱ្យ​ ​AirPods​ ​បន្លឺ​សំឡេង​ដើម្បី​ផ្ដល់​សញ្ញា​ ​ដោយ​ចុច​ត្រង់​ប៊ូតុង Actions​ ​ហើយ​ចុច​ពាក្យ​ ​Play Sound​ ​(បើ​រូប​ ​AirPods​ ​ក្នុង​ផែន​ទី​ចេញ​ពណ៌​បៃ​តង​ ​នោះ​ភ្លាម​ៗ​ឧបករណ៍​ ​AirPods​ ​នឹង​បន្លឺ​សំឡេង​ចេញ​មក​ក្រៅ​ ​ហើយ​បើ​វា​ចេញ​ពណ៌​ប្រផេះ​ ​ក៏​បន្លឺ​សំឡេង​ដូច​គ្នា តែ​លុះ​ត្រា​តែ​វា​ត្រូវ​ភ្ជាប់​ជាមួយ​ឧបករណ៍​ ​iDevice ។

សរុប​មក​វិញ​ ​នេះ​ជា​អត្ថប្រយោជន៍​ថ្មី​មួយ​ទៀត​ ​ដែល​អ្នក​ប្រើប្រាស់​កាស​តម្លៃ​ថ្លៃ​ ​AirPods​ ​ត្រូវ​ដឹង​ហើយ​គួរ​មាន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់។ យ៉ាងណាមិញ​ ​Sabay​ ​ជឿ​ថា​ ​បើ​អ្នក​និយម​ធ្លាប់​ប្រើ​កម្ម​វិធី​ ​Find My iPhone​ ​ប្រហែល​ជា​យល់​ច្បាស់​ ​នូវ​ប៉ុន្មាន​ជំហាន​នៃ​ការ​អនុវត្ត​ដូច​ដែល​បាន​រៀបរាប់​ខាង​លើ៕

ប្រភព៖ idropnews   ប្រែ​សម្រួល៖ រដ្ឋ