កូរ៉េខាងជើង មិន​ញញើត អះអាង​ថា បង្ករឿង​ជាមួយខ្លួន ជា​សេចក្តីវិនាស​របស់អាមេរិក

  • 2017-05-03 01:05:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុងអ៊ុន បាន​ចោទ​ប្រកាន់​សហរដ្ឋអាមេរិក ថា​ជា​អ្នក​បង្កាត់​ភ្លើង​សង្គ្រាម​នៅ​ឧបទ្វីប​កូរ៉េ បន្ទាប់​ពី​យន្តហោះ​ទម្លាក់​គ្រាប់បែក​អាមេរិក ២​គ្រឿង បាន​ធ្វើ​សម​យុទ្ធ​យោធា នៅ​លើ​ទឹកដី​របស់​ខ្លួន

មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុងអ៊ុន

គួរ​រំលឹក​ថា យន្តហោះ​ទម្លាក់​គ្រាប់បែក B-1B Lancer ចំនួន​២​គ្រឿង ត្រូវ​បាន​ដាក់​ពង្រាយ នៅ​ក្នុង​ការ​ហ្វឹកហាត់ ជាមួយ​កងទ័ព​អាកាស​ជប៉ុន ស្រប​ពេល​ដែល​ភាព​តានតឹង រវាង​ទីក្រុង​ព្យុងយ៉ាង និង វ៉ាស៊ីនតោន កំពុង​ឡើង​កម្ដៅ​ខ្លាំង។

យន្តហោះ​ទម្លាក់​គ្រាប់បែក B-1B Lancer

កូរ៉េខាងជើង បាន​ឲ្យ​ដឹង​ថា យន្តហោះ​នោះ​បាន​ធ្វើ​សម​យុទ្ធ​ទម្លាក់​គ្រាប់បែក​នុយក្លេអ៊ែរ​មួយ​គ្រាប់ ទៅ​លើ​គោលដៅ នៅ​ក្នុង​ដែនដី​កូរ៉េខាងជើង។

បើ​យោង​តាម​ទីភ្នាក់ងារ KCNA របស់​កូរ៉េខាងជើង បាន​ឲ្យ​ដឹង​ថា «ការ​បង្កហេតុ​យោធា​នេះ កំពុងតែ​ជំរុញ​ឲ្យ​ស្ថានភាព​នៅ​លើ​ឧបទ្វីប​កូរ៉េ ខិត​ទៅ​រក​សង្គ្រាម​នុយក្លេអ៊ែរ»។ ជាមួយ​គ្នា​នេះ​ដែរ ទីភ្នាក់ងារ​ដដែល​ក៏​បាន​រាយការណ៍​ពី​ការ​ព្រមាន​ថា «ការ​បង្កហេតុ​យោធា​ប្រឆាំង​នឹង​កូរ៉េខាងជើង គឺ​មាន​ន័យ​យ៉ាង​ច្បាស់​ថា​ជា សង្គ្រាម ដែល​នឹង​នាំ​ឲ្យ​សហរដ្ឋអាមេរិក ឆ្ពោះ​ទៅ​រក​សេចក្ដី​វិនាស​ចុងក្រោយ​បង្អស់»៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ សេង ឡុង