CEO ​នៅ​កូរ៉េ​ខាង​ត្បូង​រក​ចំណូល​បាន​លើស​បុគ្គលិក​ធម្មតា​ប៉ុន្មាន​ដង?

  • 2017-05-03 03:27:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មិន​មាន​អ្វី​ចម្លែក​នោះ​ទេ​ដែល​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ (CEO) អាច​រក​ចំណូល​ប្រចាំ​ឆ្នាំ​​បាន​​លើស​ពី​បុគ្គលិក​ធម្មតា​នោះ​ ប៉ុន្តែ​អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​នោះ​គឺ​ចង់​ដឹង​ថា​​ចំណូល​​​ដែល​បាន​លើស​ពី​​បុគ្គលិក​ធម្មតា​ប៉ុន្មាន​ដង។

លោក​​ Kwon Oh Hyun នាយក​ប្រតិបត្តិ​ Samsung Electronics

​​​តាម​ការ​សិក្សា​ថ្មីៗ​នេះ​​បាន​បង្ហាញ​ថា​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​​កូរ៉េ​ខាង​ត្បូង​ជា​មធ្យម​រក​ចំណូល​បាន​លើស​បុគ្គលិក​ធម្មតា​ចំនួន​ ២២ ដង។ គម្លាត​ចំណូល​រវាង​បុគ្គលិក​ធម្មតា​ និង នាយក​ប្រតិបត្តិ​ដែល​ខុស​គ្នា​ខ្លាំង​ជាង​គេ​គឺ​​​​ក្រុមហ៊ុន​ Samsung Electronics ដែល​លោក​​ Kwon Oh Hyun ​រក​ចំណូល​ប្រចាំ​ឆ្នាំ​បាន​ ៥,៨៦ លាន​ដុល្លារ​ លើស​ពី​​បុគ្គលិក​ធម្មតា​ ៦២ ដង​ ដែល​ជា​មធ្យម​រក​បាន​ ៩៥ ០០០ ដុល្លារ​ក្នុង​មួយ​ឆ្នាំ។

លោក​​ Kwon Oh Hyun

ចំពោះ​ក្រុមហ៊ុន​ធំៗ​មួយ​ចំនួន​​ទៀត​គម្លាត​នេះ​មាន​ភាព​ស្រដៀង​គ្នា​ដូច​ជា​លោក​ ​Kim Tae Han ​​នាយក​ប្រតិបត្តិ​ Samsung Biologics រក​ចំណូល​លើស​បុគ្គលិក​ធម្មតា​ ៥៤ ដង។ ឯ​​​ក្រុមហ៊ុន​​ភាគ​ច្រើន​ទៀត​​មាន​គម្លាត​ខុស​គ្នា​តូច​ដូច​ជា​ LG Display និង SK Innovation មាន​គម្លាត​​ចំណូល​​ខុស​គ្នា​ចន្លោះ​ ២០ ទៅ ៣០ ប៉ុណ្ណោះ។

ដោយ​ឡែក​គម្លាត​ចំណូល​រវាង​បុគ្គលិក​ធម្មតា​ និង នាយក​ប្រតិបត្តិ​នៅ​សហរដ្ឋអាមេរិក​ឯណោះ​វិញ​ជាមធ្យម​គឺ​ខុស​គ្នា​ដល់​ ៣០០ ដង​ ដែល​នេះ​បញ្ជាក់​ឲ្យ​ឃើញ​ថា​គម្លាត​ចំណូល​រវាង​បុគ្គលិក​ធម្មតា​ និង នាយក​ប្រតិបត្តិ​នៅ​កូរ៉េ​ខាង​ត្បូង​មិន​ជា​ធំ​ប៉ុន្មាន​ឡើយ៕​​​ ​​​​​​​​ ​​​

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ សុខហេង