G-Devith ចាប់​ដៃ​ជាមួយ​ បូព្រឹក្ស រួច​ធ្វើ​បែប​នេះ​ចំពោះ​ប្អូន​ប្រុស​នាង​ទៀត

  • 2017-05-03 04:05:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

"ធម្មតាៗ" ជា​បទ​ថ្មី​របស់​ ទេព បូព្រឹក្ស និង​​ជា​ស្នាដៃ​ផលិត​ទំនុក​ភ្លេង​ដំបូង​​របស់​ប្អូន​ប្រុស​តែ​ម្នាក់​គត់​របស់​នាង​ឈ្មោះ ទេព និមិត្ត ។ ក្នុង​នោះ​ ទេព និមិត្ត ប្រាប់​ Sabay ថា​លោក​ចេះ​ផលិត​ភ្លេង​នេះ​ដោយ​សារ​មាន​ការ​បង្រៀន​ និងណែ​នាំ​ពី​ G-Devith។

"បទ​នេះ ​​​និពន្ធ​ទំនុក​ច្រៀង​ដោយ​ខ្ញុំ​​ផ្ទាល់​ និង​សរសេរ​ប៉ារូល​ដោយ​បង G-Devith ហើយ​អ្នក​​​ណែ​នាំ​ធ្វើ​ភ្លេង​ក៏​​បង​ Devith ដែរ​ និយាយ​ទៅ​គាត់​ដូច​គ្រូ​របស់​ខ្ញុំ​អីចឹង"។ និមិត្ត​ ថ្លែង។​

ប្អូន​ប្រុស​ម្ចាស់​បទ “Twerk" បន្ថែម​ថា ដោយ​សារ​ខ្លួន​​មាន​ដុង ឆាប់​ចេះ ឆាប់​ចាប់​បាន និង​មាន​ចិត្តស្រឡាញ់​ទើប​ខំ​រៀន​ ហើយ​បើ​​មិន​យល់​ត្រង់​កន្លែង​ណា​លោក​​តែង​តែ​សុំ​ការ​ណែ​នាំ​បន្ថែម​ពី​ G-Devith​។ លោក​អះអាង​ថា ដៃ​គូ​ចម្រៀងរបស់​បង​ស្រី​​រូប​នេះ ​រីករាយ​នឹង​ណែនាំ​គ្រប់​ចំណុច​ខ្វះ​ខាត​ទាំង​អស់​ដោយ​មិន​លាក់​លៀម​អ្វី​ឡើយ។

"បើ​គិត​ពី​រយៈ​ពេល​ខ្ញុំ​មិន​ប្រាកដ​ទេ ដឹង​តែ​យូរ​ហើយ​ដែល​ខ្ញុំ​ខំ​រៀន​ធ្វើ​ភ្លេង​នេះ​ ហើយ​ខ្ញុំ​ក៏​បាន​ផលិត​ច្រើន​ដែរ​ តែ​សាក​ចេញ​មួយ​មើល​សិន​ចង់​ដឹង​ថា​ភ្លេង​ដែល​ខ្ញុំ​ធ្វើ​ទៅ​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ប៉ុណ្ណា" ។ ទេព និមិត្ត បន្ថែម។

យុវជន​រូប​នេះ បន្ត​ថា អ្នក​ផលិត​បទ​ភ្លេង​ ជា​អាជីព​ក្នុង​ក្ដី​ស្រមៃ​របស់​លោក​ ហើយ​លោក​​នឹង​ព្យាយាម​ធ្វើ​វា​ឲ្យ​បាន​ល្អ​ និង​ចាប់​យក​អាជីព​នេះ​ជា​ជំនាញ​ផ្ទាល់​ខ្លួន​ក្នុង​ថ្ងៃ​អនាគត។

គិត​មក​ដល់​ពេល​នេះ​ លោក​​មិន​ប្រាកដ​ឡើយ​ថា​ បទ​ថ្មី​របស់​លោក​នឹង​ត្រូវ​អាច​ចេញ​ក្នុង​ផលិតកម្ម​ ហង្សមាស​ ឬ​អត់។​ លោក​គ្រាន់​តែ​ដឹង​​ថា ទេព បូព្រឹក្ស​ បាន​ផ្ញើ​បទ​នោះ​ទៅ​ខាង​ផលិត​កម្ម​ហើយ​ នៅ​តែ​ថ្ងៃ​ទាក់​ទង​ទៅ​​ថតសម្លេង​ប៉ុណ្ណោះ។

អត្ថបទ៖ សុខណា