ខ្សែ​ក្រវាត់​ចំនួន​២​និង​ពាន​រង្វាន់​១​ នឹង​មក​ដល់​កម្ពុជា​នៅ​ថ្ងៃ​ទី៨​ ខែ​ឧសភា​នេះ

  • 2017-05-03 07:28:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​ទៅ​ចូលរួម​ប្រកួត​នៅ​ប្រទេស​បារាំង​រយៈ​ពេល​១​ខែ​កន្លង​ទៅ​នេះ​ ជើង​ខ្លាំង​ជួរ​មុខ​ខាង​ប្រដាល់​គុន​ខ្មែរ​ សេន​ ប៊ុនថេន​ ម៉ឺន​ សុភា​ និង​ ឡៅ​ ចិន្រ្ទា​ នឹង​វិល​ត្រលប់​មក​ដល់​ប្រទេស​កម្ពុជា​វិញ​នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ​ ទី៨​ ខែ​ឧសភា​នេះ​វេលា​ម៉ោង​៩ព្រឹក។​ ការ​ប្រកួត​ដណ្ដើម​ខ្សែ​ក្រវាត់​កាល​ពី​ថ្ងៃ​ទី១៥​ ខែ​មេសា​ នៅ​ឯ​ប្រទេស​បារាំង​កន្លង​ទៅ​នេះ​ មាន​កីឡាករ​៣​កីឡាករ​កម្ពុជា​៣រូប​ចូលរួម​ប្រកួត​ ក្នុង​នោះ​មាន​កីឡាករ​ សេន​ ប៊ុនថេន​ ឈ្នះ​ខ្សែ​ក្រវាត់​១​ កីឡាករ​ ម៉ឺន​ សុភា​ ឈ្នះ​ខ្សែ​ក្រវាត់​១​ ដែរ​ខណៈ​ឡៅ​ ចិន្រ្ទា​ មិន​បាន​ឈ្នះ​ការ​ប្រកួត​នេះ​ទេ។​

អ្នក​លេង​គុន​ខ្មែរ​ទាំង​៣នាក់​ខាង​លើ​ចេញ​ពី​ប្រទេស​កម្ពុជា​តាំង​ពី​ថ្ងៃ​ទី​៦​ ខែ​មេសា​ ឆ្នាំ​២០១៧​ មក​ម្ល៉េះ​ដើម្បី​ទៅ​ប្រកួត​ដណ្ដើម​ខ្សែ​ក្រវាត់​និង​ជួយ​បង្ហាត់​បង្រៀន​កីឡាករ​ កីឡា​ការិនី​ នៅ​ប្រទេស​បារាំង​ដែល​ចូល​ចិត្ត​ប្រដាល់​គុន​ខ្មែរ៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទពេញនិយម