សូម​មើល​រូប​ភាព​ដ៏​អស្ចារ្យ​ ​ដែល​ផលិត​បាន​ដោយ​ការ​ពលី​ជីវិត​អ្នក​ថត​រូប

  • 2017-05-03 07:57:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ថត​រូប​របស់​កងទ័ព​សហរដ្ឋអាមេរិក​ ​ពលឯក​ ​Hilda Clayton​ ​ដែល​បាត់​បង់​ជីវិត​ក្នុង​លំហាត់​សម​យុទ្ធ​គ្រាប់​ពិត​កាល​ពី​ឆ្នាំ​ ​២០១៣​ ​ត្រូវ​បំពាក់​ងារ​កិត្តិយស​ជា​វីរជន​នៅ​សប្ដាហ៍​នេះ​ ​ក្រោយ​រូប​ភាព​ដ៏​អស្ចារ្យ​មួយ​សន្លឹក​នៃ​ជីវិត​ចុង​ក្រោយ​របស់​គាត់​ត្រូវ​បង្ហាញ​ជា​សាធារណៈ។

រូបតូច Hilda Clayton

រូបភាព​ដែល​ជា​ស្នាដៃ​ចុង​ក្រោយ​ ​និង​ធ្វើ​ឱ្យ​អ្នក​គ្រប់​គ្នា​ស្រណោះ​ពលឯក​ ​Hilda Clayton​ ​គឺ​រូបភាព​ដែល​គាត់​ថត​បាន​ពេល​កាណុង​ផ្លោង​ ​(Morta)​ ​ផ្ទុះ​នៅ​នឹង​កន្លែង​ដែល​បណ្ដាល​ឱ្យ​លោក​ស្រី​ ​និង​នាយទាហាន​មួយ​ចំនួន​ទៀត​បាត់បង់​ជីវិត។

រូបភាពដែល Clayton ថតបានពេលជួបឧបទ្ទវហេតុ​
រូបភាព​ដែល​អ្នកថតរូប​អាហ្វហ្គានីស្ថាន​ ​ថត​បាន​ពេល​ជួប​ឧបទ្ទវហេតុ​ជា​មួយ​ ​Clayton

ពលឯក​ ​Hilda Clayton​ ​ក៏​មាន​ស្នាដៃ​ជា​ច្រើន​ក្នុង​ការ​បង្កើត​រូបភាព​​ឯកសារ​សំខាន់​ៗ​ ​ជា​ពិសេស​ក្នុង​សមរភូមិ​មុខ​នៃ​ជា​កង​ទ័ព​សហរដ្ឋអាមេរិក​​ ​នៅ​ប្រទេស​អាហ្វហ្គានីស្ថាន។ ស្ថិត​ក្នុង​វ័យ​ ​២២​ ​ឆ្នាំ​ Hilda Clayton​ ​បាន​លាចាកលោកនេះ​ក្នុង​ឧបទ្ទវហេតុ​កាល​ពី​ថ្ងៃ​ ​២​ ​កក្កដា​ ​២០១៣៕

ប្រភព៖ petapixel   ប្រែ​សម្រួល៖ រដ្ឋ