Mbappe ​៖ ​យើង​ខ្វះ​បទ​ពិសោធ ​ស៊ុត​មិន​ផុត Buffon ​តែ​គេ​​​វិញ​ឱកាស​២​ដង ​បាន​២​គ្រាប់

  • 2017-05-04 02:07:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Kylian Mbappe ​មាន​អារម្មណ៍​ថា​ក្រុម Monaco ​នៅ​ខ្វះ​បទ​ពិសោធ​ច្រើន​ក្នុង​ការ​លេង​ជាមួយ​ក្រុម​ខ្លាំង​ៗ ​ដែល​មាន​ខ្សែ​ការពារ​និង​អ្នក​ចាំ​ទី​ល្អ ​ផ្ទុយ​ពី Juventus ​វិញ ​ពួកគេ​មាន​ឱកាស​តែ​២​ដង​ទេ ​តែ​អាច​ទម្លាយ​សំណាញ់​ទី​បាន​២​គ្រាប់​ដែរ។

Monaco ​បរាជ័យ​ក្នុង​ដី​ខ្លួន​ឯង​កាល​ពី​យប់មិញ​នេះ ​ក្រោម​ថ្វី​ជើង​របស់ Juventus ​នៃ​ពាន​រង្វាន់ UEFA Champions League ​វគ្គ​៤​ក្រុម​ចុង​ក្រោយ​ក្នុង​លទ្ធផល​ ០-២។ ដោយ​២​គ្រាប់​ដែល​រក​បាន​នោះ ​គឺ​ខ្សែ​ប្រយុទ្ធ ​Gonzalo Higuain ​ជា​អ្នក​ធ្វើ​បាន​សម្រេច​។ ក្រោយ​ចប់​ការ​ប្រកួត​នេះ​ដែរ Mbappe ​បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ខ្លះ​ៗ​ទាក់ទង​ជាមួយ​ទម្រង់​លេង​របស់​ក្រុម ​និង​​ការ​បញ្ចប់​ទី​ពេល​ប៉ះ​អ្នក​ចាំ​ទី​មាន​បទ​ពិសោធ​រាប់​ឆ្នាំ។

“យើង​មាន​បទ​ពិសោធ​តិច​ពេក ហើយ​ការ​បញ្ចប់​ទី​ក៏​មិន​ទាន់​បាន​ល្អ។ យើង​បង្កើត​ឱកាស​ច្រើន ប៉ុន្តែ​មិន​អាច​គេច​ផុត​ពី​ខ្សែ​ការពារ​និង​អ្នក​ចាំ​ទី​បាន។ ផ្ទុយ​ទៅ​វិញ ​Juventus ​មាន​ឱកាស​តែ​២​ដង​ទេ ប៉ុន្តែ​ពួកគេ​អាច​ធ្វើ​បាន​សម្រេច​រក​គ្រាប់​បាល់​បាន​២​គ្រាប់។ Buffon ​ពិត​ជា​ធ្វើ​បាន​ល្អ​ខ្លាំង​ណាស់ ​យើង​សង្ឃឹម​ថា​នៅ​ជើង​ទី​២ ​អាច​ទម្លុះ​គាត់​បាន”។ សម្ដី​ខ្សែ​ប្រយុទ្ធ​វ័យ​១៨​ឆ្នាំ​របស់ Monaco ។

ចំពោះ​ជើង​ទី​២​នៃ​ការ​ប្រកួត​រវាង​ក្រុម​ទាំង​ពីរ​ខាង​លើ​នេះ ​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ទឹក​ដី​អ៊ីតាលី​វិញ​ម្ដង ​នៅ​ថ្ងៃ​ទី​៩​ខែ​ឧសភា​ឆ្នាំ​២០១៧​នេះ ​វេលា​ម៉ោង​១:៤៥​នាទី​រំលង​អាធ្រាត្រ៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ មុន្នីរម្យ