Xiaomi​ ​ដាក់​លក់​កង់​កុមារ​ ​Qicycle​ ​ជំនាន់​ថ្មី​ ​តម្លៃ​មិន​ដល់​ ​១០០​ ​ដុល្លារ

  • 2017-05-04 02:39:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​បច្ចេកវិទ្យា​ចិន​ ​Xiaomi​ ​បាន​ប្រកាស​បង្ហាញ​ផលិតផល​ថ្មី​ ​កង់​សម្រាប់​កុមារ​ ​Qicycle​ ​ដែល​ដាក់​លក់​ក្នុង​តម្លៃ​ ​៥៩៩​ ​យន់​ ​ឫ​ប្រហែល​ ​៨៧​ ​ដុល្លារ​ ​ខណៈ​កង់​នេះ​ស្ថិត​ក្រោម​គម្រោង​រៃ​អង្គាស​ប្រាក់​ ​(Crowdfunding)។

Qicycle​ ​ផលិត​ចែក​ជា​ ​២​ ​ប្រភេទ​ ​ដោយ​មួយ​មាន​ឈ្នាន់​សម្រាប់​កុមារ​ដែល​មិន​ទាន់​ចេះ​ជិះ​ ​និង​មួយ​ទៀត​គ្មាន​ឈ្នាន់​ ​ហើយ​តួ​ខ្លួន​ទាំង​មូល​របស់​វា​ ​គឺ​ពុំ​មាន​គែម​ស្រួច​ ​ដែល​ងាយ​បង្ក​ផល​ប៉ះ​ទង្គិច​ដល់​កុមារ​ឡើយ។

កាន់​តែ​ពិសេស​ ​ពូក​អង្គុយ​មាន​សភាព​ទន់​ខ្លាំង​ ​រុំ​ស្រោប​ដោយ​ស្នោ​ ​ចំណែក​ឯ​របា​ដៃ​កង់​ ​ក៏​មាន​លក្ខណៈ​ងាយ​ស្រួល​ក្នុង​ការ​ចាប់​ហ្រ្វាំង​។ បច្ចុប្បន្ន​ប្រិយមិត្ត​អាច​រក​ទិញ​បាន​នៅ​ក្រោម​គម្រោង​រៃ​អង្គាស​ថវិកា​ ​Mi Home​ ​របស់​ ​Xiaomi​ ​ហើយ​ទំនិញ​នឹង​មក​ដល់​ដៃ​នា​ថ្ងៃ​ទី​ ​៩​ ​មិថុនា​នេះ៕

ប្រភព៖ gizmochina   ប្រែ​សម្រួល៖ រដ្ឋ