អាជីវកម្ម​មួយ​រីកចម្រើន​​ប្រកប​ដោយ​ស្ថិរភាព​ តើ​ត្រូវ​មាន​កត្តា​អ្វីខ្លះ?

  • 2017-05-04 09:47:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តើ​ត្រូវ​ធ្វើ​ដូច​ម្ដេច​ដើម្បី​ឲ្យ​អាជីវកម្ម​រីក​ចំរើន​ប្រកប​ដោយ​ស្ថិរភាព? ការ​ពង្រឹង​ធនធាន​មនុស្ស កម្រៃ​ពលកម្ម និង ចំណេះ​ជំនាញ​ គឺជា​កត្តា​ចម្បង ដែល​ធ្វើ​ឲ្យ​អាជីវកម្ម​រីក​ចម្រើន​ប្រកប​ដោយ​ស្ថិរភាព។ ការ​លើក​ឡើង​នេះ​ក្រោយ​ពី​មាន​កិច្ច​ពិភាក្សា​ប្រចាំខែ​មេសា​ ដែល​បកស្រាយ​ទៅលើ​ប្រធានបទ “​តើ​ត្រូវ​ធ្វើ​ដូច​ម្ដេច​ដើម្បី​រក្សា​ការ​រីក​ចំរើន​របស់​ក្រុមហ៊ុន​?”។ កិច្ច​សន្ទនា​ពាណិជ្ជកម្ម​នេះ​ត្រូវ​បាន​ធ្វើឡើង​នៅ​ផាក​កាហ្វេ​បឹង​កេងកង​ត្រសក់​ផ្អែម ចាប់ពី​ម៉ោង​០៥.៣០​នាទី​ល្ងាច​ កាល​ពី​ពេល​ថ្មីៗ​នេះ។

​លោក​ជា សារិន អគ្គនាយក​ក្រុម​ហ៊ុន​ចំប៉ីស្ប៉ា ដែល​មាន​បទពិសោធន៍​យូរ​យូរ​ឆ្នាំ​ក្នុង​វិស័យ​សេវាកម្ម​មួយ​នេះ​បាន​សង្កត់​ធ្មន់​ថា ​ដើម្បី​ធានា​អោយ​មាន​ការ​រីក​ចំ​រើ​ន ក្រុមហ៊ុន​ត្រូវ​មាន​ទស្សនៈ​វិស័យ​ច្បាស់លាស់ ជាពិសេស​គួរ​ពង្រឹង​អ្វី​ដែល​ជា​ចលករ​ក្នុង​ការធានា​គុណភាព​ធន​ធាន​មនុស្ស​របស់​ខ្លួន​ដូចជា ​កម្រៃ​ពល​កម្ម និង​ចំណេះ​ជំនា​ញ​របស់​ពួកគេ ហើយ​គួរតែ​ស្វែង​រក​ការ​គាំទ្រ​ហិរញ្ញវត្ថុ​ថ្មី (​អាច​ជា​ការ​វិនិយោគ​ថ្មី ឬ​ការចូលរួម​ជា​សម្ព័ន្ធ​)​ ដើម្បី​ធានា​បាន​នូ​វ​សុវត្ថិភាព​ទុន​បម្រុង​ក៏​ដូចជា​ពង្រីក​ខ្លួន​អោយ​ទាន់​តម្រូវ​​ការ​ទីផ្សារ​។

ទន្ទឹមគ្នា​នេះ​ដែរ​ ​លោក​អគ្គនាយក​នៃ​ក្រុមហ៊ុន​ធានា​រ៉ាប់​រង FORTE Insurance យក់ ចំរើន​រិ​ទ្ធ ក៏​បាន​ចែក​រំលែក​នូវ​ចំ​នេះ​ដឹង​ដល់​អ្នកចូលរួម​អោយ​បាន​យល់​ពី​អ្វី​ដែល​ហៅថា (Sustainable Growth) សម្រាប់​អាជីវកម្ម​។ លោក​បាន​ពន្យល់​ថា​ ពាក្យ​នេះ​សំដៅ​ទៅលើ​ក្រុមហ៊ុន​ទាំង​ឡាយ​ណា​ដែល​បាន​ឈ​រ​ជើង​នឹង​ក្នុង​ទីផ្សារ និង​មាន​លទ្ធភាព​បន្ថែម​ទៀ​ត​ក្នុង​ការ​អភិវឌ្ឍន៍​ក្រុមហ៊ុន​នោះ​អោយ​រីក​ចំ​រើ​ន​លើស​មួយ​កំ​រិត​ទៀ​ត​។ លោក​បន្ថែម​ថា ​ដើម្បី​ធានា​ស្ថិរភាព​ក្នុង​ការ​អភិ​វ​ឌ្ឍ​ដោយ​ស្ថិរភាព​នោះ យើង​ត្រូវ​យល់​ពី​តម្រូវការ​ទីផ្សារ​អោយ​បាន​ច្បាស់ និង​ធ្វើ​យ៉ាង​ណា​ដើរ​អោយ​បាន​ពីរ​ជំ​ហ៊ាន​មុន​ដែរ​គូ​ប្រកួតប្រជែង​។​

​ គួរ​រំលឹក​ផង​ដែរ​ថា​ កម្មវិធី​ពិភាក្សា​ពាណិជ្ជកម្ម​នេះ​នឹង​ត្រូវ​ធ្វើ​ឡើងជា​រៀ​ង​រាល់​ចុងខែ​នី​មួយៗ ហើយ​កម្មវិធី​នេះ​មាន​គោលដៅ​ដើម្បី​ចូលរួម​បង្កើត​ឱកាស​អោយ​យុវ​ជន ក៍​ដូចជា​អ្នក​ធ្វើ​អាជីវកម្ម​អាច​ជូ​ប​គ្នា​ស្វែង​យល់​ពី​គ្នា និង​ដើម្បី​បង្កើត​ឱកាស​អាជីវកម្ម​នានា​ជូន​អ្នកចូលរួម និង​ដើម្បី​លើក​កម្ពស់​ការ​អភិ​វ​ឌ្ប​​ផ្នែក​សហគ្រិនភាព​ផងដែរ​។​

អត្ថបទ៖ ដៃគូសហការ

អត្ថបទថ្មី