តើ​ Buffon ដែល​ត្រឹម​ជា​អ្នក​ចាំទី​មាន​ផ្លូវ​អាច​ឈ្នះ​ Ballon d'Or ដែរ​ឬ​ទេ?

  • 2017-05-05 07:26:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផ្លូវ​ឆ្ពោះ​ទៅ​កាន់​ការ​ឈ្នះ​ពាន​ Ballon d'Or នៅ​សល់​វែង​ឆ្ងាយ​ទៀត​ ប៉ុន្តែ​បច្ចុប្បន្ន​គេ​អាច​ទាយ​ទុក​បណ្ដើរ​ៗ​ហើយ​ថា​តើ​កីឡាករ​ណា​សក្ដិសម​នឹង​លើក​ពាន​មួយ​នេះ​សម្រាប់​ឆ្នាំ​២០១៧។

Messi, Buffon និង Ronaldo

Cristiano Ronaldo ជា​កីឡាករ​ម្នាក់​ដែល​​មិន​អាច​មើល​រំលង​ បើ​ទោះ​ជា​ដើម​រដូវ​កាល​ហាក់​ធ្លាក់​ទម្រង់​លេង​បន្តិច តែ​ការ​ស៊ុត​៥គ្រាប់​ទល់​ Bayern Munich និង​ Hat-trick ទល់​ Atletico ​ធ្វើ​ឲ្យ​ប្រធាន​ក្រុម​ជម្រើស​ជាតិ​ព័រទុយហ្គាល់​នៅ​មាន​ឱកាស​ក្នុង​ការ​ធ្វើ​ជា​ Top Scorer នៅ Champions League រដូវ​កាល​នេះ។

Lionel Messi ​ក៏​មិន​ធម្មតា​ដោយ​បច្ចុប្បន្ន​ខ្សែ​ប្រយុទ្ធ Barcelona គឺជា Top Scorer នៅ​ La Liga, នៅ​ Champions League និង​នៅ​ទ្វីប​អឺរ៉ុប​។ បើ​សិន​ជា​កីឡាករ​វ័យ​២៩​ឆ្នាំ​អាច​ឈ្នះ La Liga និង​ Copa del Rey រូប​គេ​ពិត​ជា​អាច​ប្រជែង​ពាន​ Ballon d'Or។

ងាយ​ទៅ​មើល​ Gianluigi Buffon ឯណោះ​វិញ​ បើ​ទោះ​​លេង​ក្នុង​នាម​ជា​អ្នក​ចាំ​ទី​ តែ​ Buffon ត្រូវ​គេ​មើល​ឃើញ​ថា​ជា​កម្លាំង​សំខាន់​ជួយ Juventus ឡើង​ដល់​វគ្គ​ពាក់កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ Champions League។ ចាប់​តាំង​ពី​វគ្គ​ជម្រុះ​ក្នុង​ពូល​មក​ អ្នក​ចាំទី​វ័យ​ចាស់​សញ្ជាតិ​អ៊ីតាលី​របូត​គ្រាប់​បាល់​តែ​២​គ្រាប់​ប៉ុណ្ណោះ​ក្នុង​ការ​ប្រកួត ១១​ដង​កន្លង​មក។

Lev Yashin

​ចម្ងល់​នៅ​ត្រង់​ថា​បើ​សិន Juventus លើក​ពាន​ Champions League តើ​អ្នកចាំទី Buffon មាន​សង្ឃឹម​ឈ្នះ Ballon d'Or ដែរ​ឬ​ទេ?។ ​ពាន Ballon d'Or ភាគច្រើន​​បាន​ទៅ​លើ​កីឡាករ​ដែល​រក​គ្រាប់​បញ្ចូល​ទី​​ហើយ ចាប់​តាំង​ពី​ឆ្នាំ​២០០៨​ មក Ronaldo និង​ Messi បាន​បណ្ដាក់​គ្នា​ឈ្នះ​ឥត​ឈប់​ឈរ ប៉ុន្តែ​បើ​មើល​ទៅ​លើ​ប្រវត្តិ​សាស្ត្រ​វិញ​ពាន​នេះ​ក៏​ធ្លាប់​បាន​ទៅ​លើ​អ្នក​ចាំទី​ដែរ ​គឺ​កីឡាករ Lev Yashin កាល​ពី​ឆ្នាំ​១៩៦៣​ ខណៈ​ អ្នកចាំទី Manuel Neuer ​ធ្លាប់​ឈាន​ដល់​ជុំ​ចុងក្រោយ​ និង​បាន​លេខ​៣​ កាល​ពី​ឆ្នាំ​២០១៤៕

ប្រភព៖ Wikipedia   ប្រែ​សម្រួល៖ វីរ័ត្ន

អត្ថបទពេញនិយម