នាំ​ប្រិយមិត្ត​ទៅអតីត​កាល​នា​សម័យ​អាណានិគមបារាំង

  • 2017-05-07 00:27:00
  • ចំនួនមតិ

ចន្លោះមិនឃើញ

ងាក​ចេញ​ពី​ភាពយន្ត​បែប​ស៊ីវិល័យ Sabay សូម​នាំ​អារម្មណ៍​ប្រិយមិត្ត​ទៅ​ទស្សនា​រូប​ភាព​ខ្លះ​នៃ​ភាពយន្ត​ខ្មែរ​ថ្មី​មួយ ដែល​លើក​យក​រឿង​រ៉ាវ​ពី​​ ជំនាន់​អាណានិគមនិយម​បារាំង អំឡុង 1930 មក​និយាយ។ រឿង​នោះ ​មាន​ចំណង​ជើង​ថា "សសរ​កន្លោង​"។

អ្នក​ដឹកនាំ​រឿង​ រ៉ូណាន់ ចាន់ណា ​ធ្លាប់​លើក​ឡើង​ថា "សសរ​កន្លោង​" បាន​ដក​ស្រង់​ចេញ​ពី​រឿង​ព្រេង​និទាន​ខ្មែរ និង​ចេញ​ពី​ការ​និទាន​ត​គ្នា​ពី​ចាស់ៗ​រួម​ផ្សំ​ពី​គំនិត​ច្នៃ​ប្រឌិត​ ដែល​លោក​បាន​រៀប​ចំ​ច្នៃ​សារ​ជា​ថ្មី​ ដើម្បី​ឲ្យ​រឿង​នេះ​កាន់​តែ​ប្លែក​។​

លោក​បន្ថែម​​​ថា ​រឿង​នេះ​បាន​បញ្ចប់​ការ​ថត​ហើយ​ ដោយ​ប្រើ​រយៈ​ពេល​ត្រឹម​តែ​១៨​ថ្ងៃ​ប៉ុណ្ណោះ និង​កំពុង​ដំណើរ​កាត់​ត ដោយ​គម្រោង​នឹង​ត្រៀម​ឲ្យ​មាន​ចេញ​នៅ​ក្នុង​ខែ​សីហា​នេះ។

អាន៖ ឥន្ទ្រានិម្មិត​កំពុង​ក្រុង​ពាលី​​ "សសរ​កន្លោង" នៅ​ទី​ស័ក្ដិសិទ្ធិមួយ

តែ​មុន​នឹង​បាន​ទស្សនា​ តោះ​ មក​មើល​រូបភាព​​ក្រៅ​ឆាក​ក្នុង​រឿង​នេះ​បន្តិច​មើល៍៖


អត្ថបទ៖ Men Sokna