កាន់​ដៃ​មនុស្ស​ជា​ទី​ស្រឡាញ់​របស់​អ្នក​ទៅ Wedding Fair​

  • 2017-05-05 10:02:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​លោក​អ្នក​មាន​គម្រោង​រៀប​អាពាហ៍ពិពាហ៍​នា​ពេល​ខាង​មុន​នេះ​មែន​ទេ​? ប្រាកដ​ណាស់​អ្នក​ពិតជា​ពិបាក​សម្រេចចិត្ត​ក្នុង​ការ​ជ្រើសរើស​សេវាកម្ម និង​សម្ភារៈ​ផ្សេងៗ​ក្នុង​ថ្ងៃ​ពិសេស​នេះ​ហើយ​។ ប៉ុន្តែ​! កុំ​បារម្ភ​អី​! ក្រុមហ៊ុន​អនុស្សារ​នឹង​រៀបចំ​កម្មវិធី​ពិព័រណ៍​អាពាហ៍ពិពាហ៍​ជា​លើក​ទី​២ នៅ​ថ្ងៃទី ២២-២៣ ខែ​កក្កដា ឆ្នាំ​២០១៧ នៅ​អគារ​ពិព័រណ៍​កោះ​ពេជ្រ ចាប់ពី​ម៉ោង​៨​ព្រឹក រហូតដល់​ម៉ោង ៨​យ​ប់​។

ពិព័រណ៍​អា​ពាហ័ពិពាហ៍ដ៏​ធំ​ប្រចាំ​ឆ្នាំ​នេះ​នឹង​ក្លាយទៅជា​វេទិកា​ប្រមូល​ផ្ដុំ​នូ​វ​គំនិត អ្នក​ផ្គត់​ផ្គង់​សម្ភារៈ​មង្គល​ការ និន្នាការ​ទំនើបៗ​នៃ​ការ​រៀបការ​ដែល​ពិ​ភព​លោក​កំ​ពុង​តែ​អនុវត្ត និង​ទិដ្ឋភាព​ជាច្រើន​ផ្សេង​ទៀត​ជុំវិ​ញ​ការ​រៀ​ប​ចំ​អាពាហ៍ពិពាហ៍​។​ ​

អ្នកចូលរួម​ទាំងអស់​នឹង​មាន​ឱកាស​ទទួល​បាន​ព័ត៌មាន​ល្អៗ យល់ដឹង​ពី​គ​ម្រោង​រៀប​អាពាហ៍ពិពាហ៍​ដ៏​វិសេសវិសាល និង​ចំណាយ​ថវិកា​អស់​តិ​ច ការ​ផ្តល់​យោបល់​ពី​សំណាក់​អ្នក​មាន​បទពិសោធន៍​ដើម្បី​ជម្រះ​រាល់​ភាព​ស្មុគស្មាញ ការសាកល្បង​ផលិតផល និង​សេវាកម្ម​ជាច្រើន​ប្រភេទ ដែល​ប្រកបដោយ​គុណភាព​ខ្ពស់ និង​ភាព​ឆ្លាត​វៃ​។

រូបតំណាង

លើស​ពី​នេះ​ទៀត​ក៏​មាន​ការ​សម្តែង​កម្មវិធី​សំ​សំ​ខាន់​មួយ​ចំ​នួន​ក្នុង​ពិធី​រៀ​បម​ង្គ​ល​ការ​ដូចជា​ពិធី​បុក​ល័​ក្ខ ពិធី​កាត់សក់​បង្កក់​សេរី កម្មវិធី​ជាវ​ខាន់ស្លា​ជាដើម រួម​​ជាមួយ​នឹង​ការ​បង្ហាញ​ម៉ូត​ស​ម្លៀ​ក​បំពាក់​បុរាណ ស​ម័​យ ស​ម្លៀ​ក​បំពាក់​បែប​ប្រពៃណី និង​ការធ្វើ​បទ​បង្ហាញ​អំពី​ប្រធា​ទ​បទ​ដែល​គួរ​អោយ​ចាប់អារម្មណ៍​ដែល​ទា​ក់ទង​ទៅនឹង​ដំ​ណើ​រការ​នៃ​ការ​រៀ​ប​ចំ​អាពាហ៍ពិពាហ៍ ទីកន្លែង​ដ៏​ស្រស់ស្អាត​សម្រាប់​ក្រេបទឹក​ឃ្មុំ​ផងដែរ​។ មិន​តែ​ប៉ុណ្ណោះ​លោក​អ្នកនឹង​ទទួលបាន​ការ​ប​ញ្ចុះ​តម្លៃ​ពិសេស​រហូតដល់ ៥០% ពី​បណ្ដា​ក្រុមហ៊ុន​ពាក់​ព័ន្ធ ដែល​រួមមាន​ម្ហូប​តុ​ការ ភេ​សជ្ចៈ ស្រា​បៀរ សេវាកម្ម​តុបតែង​ផ្កា ច្នៃ​ម៉ូត​ម​ង្គ​ល​ការ សំអាងការ គ្រឿង​អ​ល​ង្កា​រ ធនាគារ ហរិ​ញ្ញ​វត្ថុ សេវាកម្ម​ថតរូប និង​វីដេអូ លំនៅដ្ឋាន សេវា​គ្រប់​គ្រង និង​រៀបចំ​ពិធី​ម​ង្គ​ល​ការ និង​ក្រុមហ៊ុន​ជាច្រើន​ផ្សេង​ទៀត​ដែលបាន​ត្រៀ​ម​ខ្លួន​ជាស្រេច​ក្នុង​ការនាំយក​មក​នូ​វ​ផលិតផល​ថ្មីៗ​ប្រកបដោយ​គុណភាព និង​ជ​ម្រើ​ស​នៃ​សេវាកម្ម​ជាច្រើន​សម្រាប់​អ្នកចូលរួម​ទាំងអស់​។​ ​

ចង់​ឲ្យ​ថ្ងៃ​ពិធីម​ង្គ​ល​ការ​របស់​លោក​អ្នក​ឡូយ ចំណេញ​ថវិការ និង​ស​ន្សំ​សំចៃ​ពេលវេលា​?​កាន់​ដៃ​មនុស្ស​ជា​ទីស្រឡាញ់​របស់​អ្នក​ទៅ Wedding Fair​ដែល​ធ្វើឡើង​នៅ​ថ្ងៃទី ២២ ២៣ ខែកក្កដា នៅ​អគារ​ពិព័រណ៍​កោះ​ពេជ្រ​ខាងមុខនេះ​។​

​កម្មវិធី​នេះ​រៀបចំ​ដោយ​ក្រុមហ៊ុន​អនុស្សា គាំទ្រ​ដោយ​ក្រសួង​ពាណិជ្ជកម្ម ឧបត្ថម្ភ​ធំ​ដោយ​ក្រុមហ៊ុនស្តារ​អូ​តូ​ខេ​ម​បូ​ឌា​។​ ​

បណ្តា​ក្រុម​ហ៊ុនា​នា​ដែលមាន​ចំ​ណាប់​អារម្មណ៍​ក្នុង​ការចូលរួម​តាំង​ស្តង់​លក់​សេវាកម្ម​ពិធី​ម​ង្គ​ល​ការ​ក្នុង​ពិព័រណ៍​អាពាហ៍ពិពាហ៍​លើក​ទី​២ អាច​ទំនាក់ទំនង​មកកាន់​លេខ​ទូរ​ស័​ព្ទ ០១២ ២៣០ ១៤០ និង ០១០ ៩១១ ៧៧៦ រឺ គេហ​ទំព័រ​ហ្វេស​ប៊ុ​ក ANUSSA Event Planner ។​ ​

អត្ថបទ៖ ដៃគូសហការ

អត្ថបទពេញនិយម