លីគ​កំពូល​កម្ពុជា​ល្ងាច​នេះ ​ក្រុម​ខ្លាំង​២​គូ​ប៉ះ​គ្នា​

  • 2017-05-06 04:21:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​សប្ដាហ៍​ទី​១០​នៃ​លីគ​កំពូល​កម្ពុជា​ល្ងាច​នេះ ​មាន​ក្រុម​ខ្លាំង​២​គូ​ប៉ះ​គ្នា ដោយ​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង ​ប៉ះ​ណាហ្គាវើល​នៅ​ទីលាន​ស្វាយ​រៀង ​និង​ក្រុម​ក្រសួង​ការពារ​ជាតិ ​ប៉ះ​ភ្នំពេញ​ក្រោន ​នៅ​កីឡដ្ឋាន​ស្ដាត​ចាស់​។ ដោយ​២​គូ​នេះ ត្រូវ​លេង​ម៉ោង​៦​ល្ងាច​ដូច​គ្នា។

ព្រះ​ខ័ន​រាជ​ស្វាយ​រៀង ​កំពុង​តែ​ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ​១​នៅ​ក្នុង​តារាង​មាន​២១​ពិន្ទុ ​ខណៈ​ដែល​ណាហ្គាវើល​វិញ​ឈរ​នៅ​លេខ​៥​មាន​១៥​ពិន្ទុ ​ត្រូវការ​ឈ្នះ​ដាច់​ខាត​ដើម្បី​ឡើង​ទៅ​តំបន់ Top4 ​វិញ។ ចំណែក​ឯ​ក្រុម​ក្រសួង​ការពារ​ជាតិ​វិញ ​ឈរ​នៅ​លេខ​២ ​មាន​១៨​ពិន្ទុ ​ត្រូវ​តតាំង​ជាមួយ​ក្រុម​លេខ​៣ ​ភ្នំពេញ​ក្រោន ​ដែល​មាន​១៧​ពិន្ទុ។ ដូច្នេះ​២​ក្រុម​នេះ សុទ្ធ​តែ​ត្រូវ​ការ​ជ័យជម្នះ​ដាច់​ខាត​ដើម្បី​រក្សា​តំណែង​របស់​ខ្លួន។

ក្រៅ​ពី​២​គូ​ខាង​លើ​នេះ​នៅ​ក៏​មាន​១​គូ​ប្រកួត​គ្នា​ទៀត​ដែរ​នៅ​កីឡដ្ឋាន​ខេត្ត​សៀមរាប ​រវាង​ក្រុម​ Cambodian Tiger ​ប៉ះ​ជាមួយ​អគ្គិសនី​វេលា​ម៉ោង​៣:០០​នាទី​រសៀល៕

អត្ថបទ៖ មុន្នីរម្យ

អត្ថបទពេញនិយម