ចេញ​កាល​បរិច្ឆេទ​ច្បាស់​លាស់​ហើយ​ពី​មង្គល​ការ ឆាយ វីរៈយុទ្ធ

  • 2017-05-06 04:45:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​មាន​ព័ត៌មាន​ភ្ជាប់​ពាក្យ​ជាមួយ​កូន​ថៅកែ​ម៉ាស៊ីន​ស្រូវ​នៅ​ខេត្ត​កំពង់ចាម​កាល​ពី​ខែ​មុន ឥឡូវ​នេះ មាន​ដំណឹង​ពី​ថ្ងៃ​មង្គល​ការ​ពិត​ប្រាកដ​របស់​តារា​ចម្រៀង​រូប​នេះ​ហើយ។

តាំង​ពី​ថ្ងៃ​ភ្ជាប់​ពាក្យ លោក ឆាយ វីរៈយុទ្ធ ផ្ទាល់​បាន​ព្យាយាម​មិន​អធិប្បាយ​រាល់​ការ​ចោទ​សួរ​របស់​អ្នក​សារព័ត៌មាន​ជុំវិញ​គម្រោង​អាពាហ៍ពិពាហ៍​របស់​លោក។ ប៉ុន្តែ​ថ្មី​ៗ​នេះ មាន​ប្រភព​មួយ​បាន​បង្ហើប​ប្រាប់ Sabay ថា ម្ចាស់​បទ "ទឹក​លុយ​សម្លាប់​ទឹក​ចិត្ត​ខ្ញុំ​ហើយ" រូប​នេះ នឹង​ចូល​រោងការ​នៅ​ថ្ងៃ​ទី​២១ ឧសភា នេះ​ហើយ។

ប្រភព​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​ប្រាប់​ថា គេ​ទើប​បាន​ទទួល​លិខិត​អញ្ជើញ​ពី​លោក ឆាយ វីរៈយុទ្ធ ប៉ុន្មាន​ថ្ងៃ​នេះ​ប៉ុណ្ណោះ ដោយ​មង្គល​ការ​លោក​ធ្វើ​នៅ​ខេត្ត​កំពង់​ចាម​នា​គេហដ្ឋាន​ខាង​ស្រី។ តាម​គម្រោង​មង្គល​ការ​របស់​តារា​ចម្រៀង​ល្បី​រូប​នេះ បាន​អញ្ជើញ​ភ្ញៀវ​ពិសា​ភោជនីយអាហារ​១៥០​តុ ប៉ុន្តែ​មិន​ដឹង​ក្នុង​នោះ មាន​មិត្ត​សិល្បៈ​របស់​លោក​មាន​ប៉ុន្មាន​តុ​នោះ​ទេ។

ភរិយា​របស់​លោក​មាន​ឈ្មោះ​ថា សែ ចាន់ឌី ដែល​តាម​ព័ត៌មាន​កន្លង​មក នាង​ជា​អ្នក​និពន្ធ​បទ​ចម្រៀង​ឲ្យ​លោក ឆាយ វីៈយុទ្ធ ច្រៀង​ទៀត​ផង៕

អត្ថបទ៖ ទារិកា