​Man of the Match ​ដែល​គ្រូ​ទ័ព​ពេញ​ចិត្ត​​យប់​មិញ​មិន​មែន ច្រឹង ពលរដ្ឋ

  • 2017-05-07 03:24:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​លោក ទេព ឡុង​រចនា ​គ្រូ​ទ័ព​បាន​បញ្ចេញ​ទស្សនៈ​ថា កីឡាករ​ដែល​លោក​មើល​ឃើញ​​ជា​ Man of the Match ​​ក្នុង​ជំនួប​យក​ឈ្នះ​ភ្នំពេញ​ក្រោន ៣-២ យប់​មិញ​​មិន​មែន​ ច្រឹង​ ពលរដ្ឋ ទេ​គឺ​ប្រធាន​ក្រុម រ៉ឹង ប៊ុនហៀង ។

លោក ទេព ឡុង​រចនា

​​​ជំនួប​នៃ​ក្រុម​ទាំង​ពីរ​ត្រូវ​បាន​ក្រុម​ភ្ញៀវ​ភ្នំពេញ​ក្រោន​នាំ​មុខ ២-០ មុន​ បន្ទាប់​មក​ត្រូវ​បាន​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​កូរ៉េខាងជើង​ Choe Myon Hoតាម​បាន ១-២ និង​ខ្សែ​បម្រើ​ ច្រឹង ពលរដ្ឋ បាន​ទាត់​គ្រាប់​បាល់​ជ័យជម្នះ​ ៣-២ បន្ទាប់​ពី​ រ៉ឹង ប៊ុន​ហៀង​ រក​បាន​គ្រាប់​បាល់​តាម​​ស្មើ ២-២។ ទោះ​ជា​បែប​នេះ​ក្ដី​លោក ទេព ឡុង​​រចនា ​គិត​ថា ​ប្រធាន​ក្រុម​ទ័ព​​រូប​នេះ​សាក​សម​ជា​ Man of the Match ​​ព្រោះ​រូប​គេ​ជួយ​ក្រុម​បាន​ច្រើន។

គ្រូ​បង្វឹក​រូប​នេះ​បន្ថែម​ថា ពលរដ្ឋ ហាក់​មាន​ការ​មមាញឹក​ជា​មួយ​ការងារ​ថត​​ពាណិជ្ជកម្ម​នានា ដែល​ធ្វើ​ឲ្យ​កម្លាំង​របស់​គេ​​មាន​​ធ្លាក់​ចុះ។ ហេតុ​នេះ​ទើប​លោក​សម្រេច​ទុក​គេ​ត្រៀម​លេង​នៅ​វគ្គ​ទី​២ ប៉ុន្តែ​ដោយ​សារ​ស្ថានការណ៍​​​កំពុង​ក្រុម​ភ្ញៀវ​នាំ​មុខ​ទើប​លោក​បង្ខំ​ចិត្ត​ដាក់​ពលរដ្ឋ​នៅ​ពាក់​កណ្ដាល​វគ្គ​ទី​១​វិញ។

ច្រឹង ពលរដ្ឋ

​​កីឡាករ​ក្នុង​ក្រុម​ទាំង​មូល​លោក​មើល​ឃើញ​ថា មាន​ឆន្ទៈ​​ខ្ពស់​​និង​សហការ​គ្នា​បាន​ល្អ។ ប៉ុន្តែ​លោក​​យក រ៉ឹង ហ៊ុន​ហៀង ជា​​កីឡាករ​ល្អ​ជាង​គេ​ក្នុង​ប្រកួត​នេះ​ព្រោះ​កីឡាករ​រូប​នេះ​មាន​ឆន្ទៈ​លេង​ខ្ពស់​ ពិសេស​ហ៊ាន​ប្ដូរ​ដើម្បី​ក្រុម។

​​​​​ក្រោយ​យក​ឈ្នះ​ភ្នំពេញ​ក្រោន​យប់មិញ ខណៈ​ស្វាយរៀង​ចាញ់ ណាហ្គាវើល ធ្វើ​ឲ្យ​​ក្រសួង​ការពារ​ជាតិ​ឡើង​មក​លេខ ១ ជា​បណ្ដោះ​អាសន្ន​គិត​ត្រឹម​សប្ដាហ៍​ទី​១០។ ប្រកួត​បន្ទាប់​ក្រុម​នេះ​ នឹង​ប៉ះ​ក្រុម​ចំណូល​ថ្មី​អគ្គិសនី​កម្ពុជា​​នៅ​ស្តាតចាស់​ម៉ោង ៦​ល្ងាច​​ដែល​ជា​ការ​ប្រកួត​លីគ​កំពូល​សប្ដាហ៍​ទី​១១៕

រ៉ឹង ប៊ុន​ហៀង (លេខ ១២ ប្រធាន​ក្រុម)

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​