​ប្រកួត​ស្វែងរកជើងឯក​អ្នក​អក្សរសាស្ត្រ​វ័យក្មេង​​

  • 2017-05-07 07:16:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដើម្បី​ជំរុញ​ភាព​ក្លាហាន និង​ជា​ថ្នាល​សម្រាប់​អភិវឌ្ឍ​ចំ​ណេះ​ដឹង និង​ថែរក្សា​អក្សរសាស្ត្រ​ខ្មែរ​ ក៏​ដូចជា​បណ្ដុះ​ស្មារតី​ប្រកួតប្រជែង​របស់​កុមារ​កម្ពុជា​ឲ្យ​កាន់តែ​មាន​ភាព​ខ្លាំងក្លា​នៅ​ថ្ងៃ​ទី ១៧ និង​១៨ ខែ​មិថុនា​នៅ​កោះពេជ្រ នឹង​មាន​រៀបចំ​ការ​ប្រកួតប្រជែង​ជ្រើសរើស “​ជើងឯក​អ្នក​អក្សរសាស្ត្រ​វ័យក្មេង​” សម្រាប់​កម្មវិធី​ពិព័រណ៍​កុមារ និង គ្រួសារ​។

កម្មវិធី​ដែល​មាន​ការ​ប្រកួត​ច្រើន​ប្រភេទ​ដែល​មាតាបិតា​ទាំងអស់ នឹង​មានឱកាស​ឲ្យ​បុត្រ​ធីតា​ដ៏​ឆ្លាតៗ​របស់​ខ្លួន​បញ្ចេញ​នូ​វ​សមត្ថភាព​ដ៏​ប៉ិនប្រសប់ និង​ទេពកោសល្យ​របស់​ពួកគេ ​តាម​រយៈ​ការ​ប្រកួត​សូត្រ​កំណាព្យ និយាយ​រឿងនិទាន សរសេរ​តាម​អាន ប្រកួត​គិត​លេខ និង​បើក​វចនានុក្រម​ខ្មែរ​ជាដើម​។

បន្ទាប់មក​អ្នក​រៀបចំ​កម្មវិធី​នឹង​ធ្វើការ​វិនិច្ឆ័យ​យ៉ាង​សុក្រឹត និង​យុត្តិធម៌ ដើម្បី​ជ្រើសរើស​អ្នកឈ្នះ​មួយ​រូប​ក្នុង​ការ​ប្រកួត​នី​មួយៗ។ កុមារ និង​ក្រុម​គ្រួសារ​ដែល​ឈ្នះ​នឹង​ទទួល​បាន​រង្វាន់​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់​។​

លក្ខខ័ណ្ឌ​នៃ​ការចូលរួម​៖ ងាយៗ​! លោក​អ្នក​គ្រាន់តែ​អញ្ជើញ​ទៅ​ចូលរួម​ក្នុង​ពិព័រណ៍​កុមារ និង​គ្រួសារ​លើក​ទី​៤​ដែល​ធ្វើឡើង​នៅ​ថ្ងៃ​ទី ១៧ ១៨ ខែ​មិថុនា នៅ​អគារ​ពិព័រណ៍​កោះ​ពេជ្រ រួចមក​គ្រាន់តែ​ធ្វើការ​ចុះឈ្មោះ​បុត្រ​ធីតា​របស់​លោកអ្នក​ ដែល​ចង់​ចូល​ប្រកួត​នៅ​បរិវេណ​ជិត​ឆាក​ជា​ការ​ស្រេច​។ កុមារ​ដែល​អាច​ចូលរួម​បាន​ត្រូវ​មាន​អាយុ​យ៉ាង​ច្រើន​បំផុត ១២ ​ឆ្នាំ​។​

​“​ឪ​វា​! តោះ​នាំកូន​យើង​ទៅ​ប្រកួត​នៅ​ឃី​ត​ហ្វែ​រ​”​

​កម្មវិធី​នេះ​រៀបចំ​ដោយ​ក្រុមហ៊ុន​អនុស្សា គាំទ្រ​ដោយ​ក្រសួង​ពាណិជ្ជកម្ម និង ឧបត្ថម្ភ​ធំ​ដោយ​ក្រុមហ៊ុន​ស្តារ​អូ​តូ​ខេ​ម​បូ​ឌា​។​ បណ្តា​ក្រុមហ៊ុន​នានា​ដែល​មាន​ចំ​ណាប់​អារម្មណ៍​ក្នុង​ការចូលរួម​តាំង​ស្តង់​លក់​ផលិតផល និង​សេវាកម្ម​កុមារ​ក្នុង​ពិព័រណ៍​កុមារ និង គ្រួសារ​ដែល​ធ្វើឡើង​នៅ​ថ្ងៃទី ១៧ ១៨ ខែ​មិថុនា នៅ​អគារ​ពិព័រណ៍​កោះ​ពេជ្រ​ខាងមុខនេះ អាច​ទំនាក់ទំនង​មកកាន់​លេខ​ទូរ​ស័​ព្ទ ០១២ ២៣០ ១៤០ និង ០១០ ៩១១ ៧៧៦ រឺ គេហ​ទំព័រ​ហ្វេស​ប៊ុ​ក ANUSSA Event Planner ។​

​ ​ ​

អត្ថបទ៖ ដៃគូសហការ

អត្ថបទពេញនិយម