ធានា​ទិញ​ម៉ាស៊ីន​ត្រជាក់​មិន​ស្ដាយ​លុយ បើ​ដឹង ១១ ចំណុច​ពិសេស 8 Pole Digital Inverter នេះ

  • 2017-05-08 10:25:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជម្រើស​ម៉ាស៊ីន​ត្រជាក់​លើ​ទីផ្សារ មាន​ច្រើន​ម៉ាក ច្រើន​ស៊េរី រហូត​ដល់​មិន​ដឹង​គួរ​ទិញ​យក​មួយណា ទុក​មួយ​ណី។ Sabay នឹង​លើក​យក​ម៉ាស៊ីន​ត្រជាក់​ស៊េរី​ថ្មី ២០១៧ មួយ ដែល​មាន​គុណ​ភាព​ល្អ នោះ​គឺ 8 Pole Digital Inverter ដែល​មាន ៣ ម៉ូដែល គឺ Inverter, S Inverter, Virus Doctor។

ទាំង ៣ ម៉ូដែល​ខាង​លើ មាន​ចំណុច​ពិសេស​ស្រដៀង​ៗ​គ្នា​ជា​ច្រើន។ ចង់​ដឹង​ថា​យ៉ាង​ណា​ខ្លះ តោះ​តាម​ដាន​ខាង​ក្រោម៖

១. សន្សំ​សំចៃ​បាន​លើស​មុន​ស៊េរី ២០១៦ បាន ៦៨ %

២. ប្រើ​ត្រជាក់​លឿន​ត្រឹម​តែ ១៨ នាទី

៣. កញ្ច្រែង​ដឺរ៉ា​សុទ្ធ កន្ទុយ​ក្រោយ​ការពារ​ធាតុ​ច្រែស ជា​ពិសេស​​​​ពេល​ភ្លៀង​ធ្លាក់

៤. ធានា ១០ ឆ្នាំ​លើ Compressor (ដុំ​ត្រជាក់​ក្នុង​កញ្ច្រែង) និង​ធានា​ជួស​ជុល ១ ឆ្នាំ

៥. នាំ​ចូល​មក​ពី​ប្រទេស​ថៃ គុណ​ភាព​ល្អ ចេញ​ថ្មី​ និង​ដាក់​បង្ហាញ​នៅ​ខ្មែរ​តាំង​ពី​ថ្ងៃ ៤ មីនា ២០១៧​

៦. បាញ់​ខ្យល់​បាន ១៤ ម៉ែត្រ សម្រាប់​តែ Inverter និង Virus Doctor រី​ឯ S Inverter បាញ់​ខ្យល់​បាន​តែ​ ១០ ម៉ែត្រ

៧. មាន​ ៨ ប៉ូល​(៨ ម៉ូទ័រ) ខណៈ​ម៉ាស៊ីន​ត្រជាក់​ដទៃ​ មាន​ត្រឹម​ ៤ប៉ូល(៤ម៉ូទ័រ)​ ប៉ុណ្ណោះ

៨. កម្ចាត់​មេរោគ​បាន​ទាំង​ក្នុង ទាំង​ក្រៅ​ម៉ាស៊ីន​ត្រជាក់ សម្រាប់​តែ​ Virus Doctor

៩. ទោះ​ភ្លើង​ឡើង​ចុះ ម៉ាស៊ីន​ត្រជាក់​នេះ​មិន​ខូច ឬ​ទុសេ​ឡើយ

១០.ទាំង​ Inverter, S Inverter, Virus Doctorសុទ្ធ​តែ​តួ​នាទី សន្សំ​សំចៃ​ខ្លាំង​ និង​ត្រជាក់​ លឿន​​ដូច​គ្នា​ គ្រាន់​តែ​ Inverter, Virus Doctor មាន​រាង​ត្រីកោណ រី​ឯ S Inverter រាង​ជ្រុង

១១. តម្លៃ គឺ​សមរម្យ​បំផុត​ចាប់​ពី ៣០០ ទៅ ៦០០ដុល្លារ​អាស្រ័យ​លើ​កម្លាំង​ម៉ាស៊ីន។ អាច​សាក​សួរ​គ្រប់​សាខា​របស់ Samsung បាន​ ឬ​ទាក់ទង​លេខ 023 22 38 38 ៕

អត្ថបទ៖ ថា ម៉ាលីដា