ប៉ុន្មាន​សន្លឹក​របស់​ ណាត់ បូរី ជាមួយ​អតីត​ Freshie លេខ​៣​មើល​ទៅ​ដូច​គូ​ស្នេហ៍

  • 2017-05-09 02:55:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​​រូប​ថត​ជា​ច្រើន​សន្លឹក​របស់​ ណាត់ បូរី ជា​មួយ​អតីត​ស្រី​ស្អាត​លេខ​៣​ កញ្ញា ផុន ដាឡែន កំពុង​តែ​ធ្វើ​ឲ្យ​អ្នក​សិល្បៈ​ និង​មហា​ជន​មួយ​ចំនួន​គិត​ថា​​តារា​សម្ដែង​ទាំង​ពីរ​រូប​នេះ​ជា​គូ​ស្នេហ៍​ និង​គ្នា​។

​ក្រោយ​ពី​មាន​ការ​សង្ស័យ​ពីសំណាក់​អ្នក​សិល្បៈ​ និង​មហា​ជន​​នា​ពេល​កន្លង​មក​ ណាត់ បូរី បាន​ចេញ​មុខ​បក​ស្រាយ​ថា​ ទំនាក់​ទំនង​លោក​​ជាមួយ​កញ្ញា ផុន ដាឡែន ពេល​នេះ​គ្រាន់​តែ​ជា​មិត្ត​ភក្តិ​ប៉ុណ្ណោះ​មិន​ទាន់​ដល់​ដំណាក់​កាល​ក្លាយ​ជា​សង្សារ​ និង​គ្នា​ដូច​​អ្នក​សិល្បៈ​ និង​មហា​ជន​មួយ​ចំនួន​គិត​ឡើយ​។​

លោក​ថា​៖​ "កន្លង​មក​ភាព​ស្និទ្ធស្នាល​ខ្ញុំ​ជាមួយ​ អាឡែន គ្រាន់​តែ​ជា​មិត្ត​ភក្តិ​នៅ​ក្នុង​សិល្បៈ​តែ​ប៉ុណ្ណោះ​ ព្រោះ​ពួក​ខ្ញុំ​ជា​អ្នក​សិល្បៈ​តែង​តែ​បង្ហាញ​ភាព​ស្និទ្ធស្នាល​ជាមួយ​គ្នា​ទៅ​វិញ​ទៅ​មក​គឺ​ជា​រឿង​ ធម្មតា​ទៅ​ហើយ​"។​

ទស្សនា​រូប​ថត​ប៉ុន្មាន​សន្លឹក​របស់​ ណាត់ បូរី ជាមួយ​ ស្រីស្អាត ផុន ដាឡែន ទាំង​ខាង​ក្រោម​នេះ​ទាំង​អស់​គ្នា​៖​

អត្ថបទ៖ ឆុង ស៊ីណាន

រូបថត៖ ផ្តល់​ឲ្យ​