ធ្វើ​តាម​នេះ ដឹង​តែ​ប្រើ​ម៉ាស៊ីន​ត្រជាក់​បាន​ម៉ា​អេម ហើយ​មិន​ងាយ​ខូច

  • 2017-05-09 04:38:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រើ​ម៉ាស៊ីន​ត្រជាក់​អំឡុង​ខែ​ក្ដៅ ឧស្សាហ៍​ជួប​បញ្ហា​ខូច​នេះ ខូច​នោះ ដោយ​សារ​កម្រិត​ប្រើ​ប្រាស់​ច្រើន​ជាង​មុន។ បើ​ជួប​បញ្ហា​ម៉ាស៊ីន​ត្រជាក់ សាក​មើល​វិធី​ទាំង​ប៉ុន្មាន​នេះ​មើល៎ ​ក្រែង​ជួយ​បាន​ខ្លះ៖

  • ដាក់​ម៉ាស៊ីន​ត្រជាក់​ទៅ​ជា​ស្វ័យប្រវត្តិ (Auto Mode)៖ ដាក់​បែប​នេះ​ម៉ាស៊ីន​ត្រជាក់​នឹង​មិន​ធ្វើ​ការ​រហូត​នោះ​ទេ។ មាន​ន័យ​ថា ពេល​បន្ទប់​មាន​សីតុណ្ហភាព​ត្រជាក់​ល្មម​ហើយ វា​នឹង​បិទ​សិន​រហូត​ដល់​បន្ទប់​ឡើង​កម្ដៅ​បន្តិច វា​នឹង​ធ្វើ​ការ​វិញ។ ធ្វើ​បែប​នេះ មិន​ត្រឹម​តែ​ជួយ​សម្រួល​ថ្លៃ​ភ្លើង​ទេ ថែម​ទាំង​ឲ្យ​ម៉ាស៊ីន​ត្រជាក់​មិន​ឆាប់​ខូច និង​ធ្វើ​ការ​បាន​ល្អ​ជាង​មុន។
  • សម្អាត​ម៉ាស៊ីន​ត្រជាក់​ឲ្យ​បាន​ទៀង​ទាត់៖ នេះ​ជា​ចំណុច​ដែល​គ្រប់​គ្នា​ដឹង តែ​មិន​សូវ​អនុវត្ត​បាន ព្រោះ​ខ្ជិល​ចំណាយ​ពេល កម្លាំង ឬ​លុយ​លើ​ការ​ដោះ​លាង។ គួរ​ហៅ​ជាង​ទៅ​លាង​រាល់ ៣ ខែ​ម្ដង និង​ដោះ​លាង​សំណាញ់​ដោយ​ខ្លួន​ឯង​ក្នុង​ពេល ២សប្ដាហ៍​ម្ដង។
  • ជា​ម៉ាស៊ីន តែ​ក៏​ត្រូវ​ការ​សម្រាក៖ ភាគ​ច្រើន​គេ​តែង​បើក​ម៉ាស៊ីន​ត្រជាក់​ចោល​ក្នុង​បន្ទប់ ព្រោះ​គិត​ថា មក​ពី​ក្រៅ​វិញ​បាន​ត្រជាក់​ភ្លាម​ម៉ង តែ​ធ្វើ​បែប​ហ្នឹង មិន​ត្រឹម​តែ​ចំណាយ​ថ្លៃ​ភ្លើង​ច្រើន​ទេ វា​ធ្វើ​ឲ្យ​ម៉ាស៊ីន​ត្រជាក់​ឆាប់​ខូច​ទៀត​ផង។
  • ប្រើ​គ្រឿង​បន្លាស់​មាន​គុណភាព៖ ពេល​ខូច​គួរ​ប្រើ​គ្រឿង​បន្លាស់​ដែល​មាន​គុណភាព​ខ្ពស់ ទោះ​បី​អាច​មាន​តម្លៃ​ថ្លៃ​ជាង​របស់​ធម្មតា​តិច​មែន តែ​ប្រើ​បាន​យូរ​ដោយ​គ្មាន​បារម្ភ​រឿង​ខូច​ដដែលៗ​នោះ​ទេ។
  • រើស​ផលិតផល​ត្រូវ​តាម​តម្រូវ​ការ និង​មាន​គុណ​ភាព៖ ក្ដៅ​ចឹង ភាគ​ច្រើន​គេ​ចង់​បាន​ប្រភេទ​ដែល​ឆាប់​ត្រជាក់​ជាង​ធម្មតា និង​មាន​គុណភាព​ខ្លាំង។ ម៉ាស៊ីន​ត្រជាក់​របស់ Samsung គឺ​ត្រូវ​ម៉ាច់​ម៉ង ព្រោះ​វា​ប្រើ​បច្ចេកវិទ្យា 8 Pole Digital Inverter 2017 ដែល​ចំណាយ​ពេល​តែ ១៨នាទី ដើម្បី​ឲ្យ​បន្ទប់​ត្រជាក់ ហើយ​ស៊ី​ភ្លើង​តិច។ ចំណែក​រឿង​ខូច​វិញ​មិន​បាច់​ព្រួយ​ព្រោះ Samsung ធានា​ដល់ ១០ ឆ្នាំ​លើ​ដុំ​ត្រជាក់ (Compressor) និង​ជួសជុល​រយៈ​ពេល​ ១ឆ្នាំ៕